ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកស្ត្រីម្នាក់ស្លាប់ហើយបើករត់ដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែលជាង៤០ឆ្នាំ បានស្លាប់នៅនឹកកន្លែង ដោយសារថយន្តមិនស្គាល់ម៉ាក់មួយគ្រឿងបុកកាលពីម៉ោងជិត១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១៦៤ លេខ១៦៥ ស្ថិតក្នុងភូមិតៃនៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចសង្ស័យថា ជនរងគ្រោះជាមនុស្សវិកលចរិក។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានអាជ្ញាធរយកទៅដំកល់ទុកនៅវត្តតានៃ រង់ចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖