ព័ត៌មានទាន់ហេតុការណ៍៖

កំពុងបម្រើសេវាផ្លូវភេទ សមត្ថកិច្ចចូលដល់ក្នុងបន្ទប់ល្មម ឃាត់៦នាក់អប់រំ

ចែករំលែក៖

ខេត្ត​កណ្តាល​៖ កាល​ពីវេលា​ម៉ោង​០៤:និង៣០​នាទី ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧ នាយ​ការិយា​ល័យ​ប្រឆាំង​ជួញ​ដូរ​មនុស្ស​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​កណ្តាល បាន​សហការ​ជា​មួយ​កម្លាំង​អធិការ​ស្រុក​ស្អាង បាន​ចុះ​បង្ក្រាប​ហាង​កាហ្វេ​ដែល​មាន​បង្កប់​សេវា​ផ្លូវ​ភេទ​ចំនួន​ពីរ​គោល​ដៅ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បង្ក្រាប​ទី​តាំង​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​រាយ​ការណ៍​ពី​ប្រជា​ពល​រដ្ឋ មក​ស្នង​ការ​ដ្ឋាន​​នគបាល ដើម្បី​ស្រាវ​ជ្រាវ​ទី​តាំង​ហាង​លក់​កាហ្វេ​ចំនួន​២​កន្លែង ឃាត់​ខ្លួន​នារី​បម្រើ​ផ្លូវ​ភេទ ចំនួន​៦​នាក់ ។ ជាក់​ស្តែង គោល​ដៅ​ទី​១​មាន​ម្ចាស់​ផ្ទះ​ឈ្មោះ សីុណា រស់​នៅ​ភូមិ​ព្រែក​រុន ឃំុ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​រត់​គេច​ខ្លួន​ ហើយ​សមត្ថកិច្ច​បាន ឃាត់​នារី​បំរើ​សេវា​ផ្លូវ​ភេទ​ចំនួន​៤​នាក់ ដែល​ស្នាក់​នៅ​ក្នុង​ហាង​បំរើ​ផ្លូវ​ភេទ​នេះ​តែ​ម្តង​។ គោល​ដៅ​ទី​២ ហាង​កាហេ្វ​មុខ​កំពុង​ដរ ឃាត់​នារី​​ចំនួន​​២​​នាក់ បច្ចប្បុន្ន​នៅ​ក្នុង​ហាង​បម្រើ​សេវ៉ា​សញ្ចា​កម្ម នេះ​តែ​​ម្តង ។

លោក វរសេនីយ៍ត្រី រស់សាវិន នាយ​ការិយា​ល័យ​ប្រឆាំង​ការ​ជូញ​ដូរ​មនុស្ស​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ពិនិត្យ​មើល​ទី​តាំង​ខាង​លើ មាន​សញ្ចារ​កម្ម ដោយ​មាន​រូប​ភាព​លក់​កាហ្វេ សេវា​កោស​ជប់ ម៉ាស្សា​បង្កប់​សេវា​ជួញ​ដូរ​ផ្លូវ​ភេទ ឈាន​ដល់​ការ​ឃាត់​ខ្លួន​តែ​ម្តង ។

ក្រោយ​ពី​ឃាត់​ខ្លួន​នារី​បម្រើ​សេវា​កម្ម​ផ្លូវ​ភេទ​ចំនួន​៦​នាក់​ហើយ ដោយ​បាន​យោបល់​ពី​ឧត្ដម​ស្នង​ការ​ខេត្ត និង​ព្រះ​រាជ​អជ្ញា​សាលា​ដំបូង​ខេត្ត​កណ្តាល បាន​ឲ្យ​នារី​ទាំង​៦​នាក់​មក​អប់​រំ ដើម្បី​កិច្ច​សន្យា បញ្ឈប់​កុំ​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​បន្ត​ទៀត ពេល​អប់​រំ​ហើយ​សមត្ថ​កិច្ច ឲ្យ​វិញ​ក្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ចំណែក​ម្ចាស់​បើក​ហាង​ដែល​គេច​ខ្លួន​នោះ ត្រូវ​បាន​កសាង​សុំណុំ​រឿង​តាម​នីតិ​វិធី ដើម្បី​ចាត់​ចែង​ទៅ​តាម​ច្បាប់ ៕


ចែករំលែក៖