ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់សង្ស័យករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនយកមកសាកសួរ និងធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀនក្រោយពីមានការសង្ស័យ។

ករណីនេះកើតឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០១៥ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ជឹម សេងហាក់ អាយុ២០ឆ្នាំ មុខរបរបញ្ចូលភ្លេងទូរស័ព្ទ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទី២ឈ្មោះ ប៊ូ សុខុម អាយុ២៦ឆ្នាំមុ ខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ មានសារធាតុញៀនឃាត់ខ្លួន។

សមត្ថកិច្ចបានប្រាប់ថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំពុងល្បាត ក្នុងមូលដ្ឋាន ស្រាប់តែឃើញពួកគេជិះម៉ូតូម្នាក់មួយគ្រឿង ដោយមានការសង្ស័យក៍ឃាត់មកសាកសួរ និងឃាត់ជនសង្ស័យទាំង២នាក់យកមកអធិការខណ្ឌធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀនរួចឃើញថា ជនសង្ស័យឈ្មោះ ប៊ូ សុខុម មានផ្ទុកនូវសារធាតុញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ចំណែកម្នាក់ទៀតឈ្មោះ ជឹម សេងហាក់ មិនមានផ្ទុកសារធាតុញៀនទេ ត្រូវសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ៕ តុង សីហា


ចែករំលែក៖