ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម(លួចកាច់កម៉ូតូ)

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ចោរកម្ម(លួចកាច់កម៉ូតូ)កាលពីវេលាម៉ោង១០និង២២នាទី ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ចំណុចមុខហាងមីនីម៉ាតស្មាយ ផ្លូវ១៨៤កែងផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ជនសង្ស័យ ឈ្មោះ ធុល មករា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស់ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិក្វាកើត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន ៖

– ម៉ូតូម៉ាក SUZUKI Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GA-9921 ចំនួន០១គ្រឿង(ជាវត្ថុតាង)- ម៉ូតូម៉ាកហុងដា SCOOPY. ពណ៌ស ពាក់ស្លាកលេខ 1CL-6008 ភ្នំពេញ ចំនួន០១គ្រឿងម៉ូតូរបស់ជនសង្ស័យជិះ (ធ្វើសកម្មភាព)

-កូនសោររាង្គអក្សរT (តេ) មានដែកមុខស្រូច សំរាប់កាច់កម៉ូតូ ចំនួន ០១ ។

– កាបូបដៃ ចំនួន ០១

– ប្រាក់ដុល្លា U S A ចំនួន ២៥៣ ដុល្លា

– ប្រាក់រៀល ៩០០០០៛ (ប្រាំបូនមុឺនរៀល ) ។

ចំណែកឯជនរងគ្រោះឈ្មោះ ម៉ន សូថានី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១២២E4Z ផ្លូវលេខ១៣០ ភូមិ០១ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ទួរស័ព្ទ លេខ០៨៥៤០៦៨៩៦ ។

តាមប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង ៩និង៣០ នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ២០១៧ ជនសង្ស័យ ឈ្មោះ ធុល មករា បានបើកម៉ូតូរបស់ខ្លួន ម៉ាកហុងដាSCOOPY ពណ៌ស ពាក់ស្លាកលេខ 1CL- 6008 ភ្នំពេញម្នាក់ឯងចេញពីផ្ទះ នៅចំការដូងខណ្ឌដង្កោគោលបំណងដើររកលួចម៉ូតូ (កាច់ក)ជនសង្ស័យបើកម៉ូតូមកដល់ចំនុចកើតហេតុខាងលើ បានរកមើលក៏ឃើញម៉ូតូNex ពណ៏ស ភិនភាគខាងលើ ខ្លួនគេក៏បើកម៉ូតូរបស់ខ្លួនយកទៅដាក់ផ្ញើរនៅកន្លែងទទួលផ្ញើរម៉ូតូនៅមុខសាលាបារាំង(អាលីយ៉ង់) រួចក៏ដើរមកកន្លែងកើតហេតុខណៈពេលមកដល់ហើយក៏បានដើរចូលទៅធ្វើសកម្មភាពលួចកាច់កម៉ូតូNexបានសំរេច ភ្លាមនោះ ប្រជាពលរដ្ឋឃើញហេតុការក៏បានស្រែកឆោរឡោឡើងថាចោរៗៗ ជួនពេលកំលាំងល្បាតរបស់អហខណ្ឌមកដល់ក៏ អន្តរាគមន៍ ឃាត់បានរួច បញ្ជួនមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ។

ក្រោយឃាត់ខ្កួនជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលូចកាច់កម៉ូតូខាងលើបានសំរេចពិតប្រាកដមែន។

កន្លងមករូបគេក៏ធ្លាប់បានលួចកាច់កយកម៉ូតូម៉ាកNexពណ៌សមិនចាំស្លាកលេខមួយគ្រឿងនៅទីតាំងដដែលហ្នឹងដែរដោយយកទៅលក់នៅឃ្លាំងរំសេវបានតម្លៃចំនួន300$។ ករណីនេះជាលើកទី២ហើយដែលរូបគេធ្វើសកម្មភាពលូចកាច់កម៉ូតូនៅពេលនេះ ។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបានបញ្ចូនទៅការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអហ រាជធានី ដើម្បីចាត់ការបន្តតាមនិតិវិធី ៕ ស តារា


ចែករំលែក៖