ព័ត៌មានទាន់ហេតុការណ៍៖

សារក្តុកក្តួលរបស់ រិន សាវ៉េ ពេលជិតដល់គម្រប់១០០ថ្ងៃរបស់សពប្រពន្ធ

ចែករំលែក៖

ភ្នំពេញ៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ថ្ងៃគម្រប់ខួប១០០ថ្ងៃ របស់សពប្រពន្ធតារាចម្រៀងរិន សាវ៉េតហើយ។ គ្រាដែលជិតដល់គម្រប់១០០ថ្ងៃសពភរិយា លោករិន សាវ៉េតបានបង្ហាញអារម្មណ៍ក្តុកក្តួល និងសារនឹករលឹកដល់ភរិយាដែលបាត់បង់ជីវិតទៅ។

ភរិយារបស់តារាចម្រៀងរិន សាវ៉េត ដែលមានជំងឺមហារីកសុដន់នោះបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ។ រិន សាវ៉េត បានបង្ហាញសារថា “ត្បិតរូបកាយ និងសំឡេងរបស់អូនបានរសាត់ចាកទៅសែនឆ្ងាយពីបង និងកូនយ៉ាងណាក្ដី តែភាពស្រណោះស្រណោកនៅមិនអស់អាល័យហាក់ឃើញមុខស្រស់ថ្មីៗ ដែលអូនស្រដីរកបង និងកូនអូនណ្ហើយ ! ថ្ងៃទី៥ ខែសីហា ខាងមុខនេះ តើអូនដឹងទេ? គឺគ្រប់១០០ថ្ងៃហើយ ដែលអូនទៅចោលបង និងកូន។ ប្រពន្ធកំសត់បងអើយ !!!”។

សារនេះ ក៏អមដោយរូបភាពបង្ហាញពីអនុស្សាវរីយ៍រួមគ្នារវាងលោក ភរិយា និងកូនប្រុសផងដែរ។ វាបានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជួលចិត្តត្បិតភរិយាដ៏កម្សត់ទទួលមរណភាពទាំងវ័យក្មេងបន្សល់ទុកកូនប្រុសម្នាក់ឲ្យរស់នៅជាមួយលោក។

តារាចម្រៀងរូបនេះទទួលបានសារលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រឲ្យបន្តការខិតខំតស៊ូ ក្នុងជិវិត។

គួរបញ្ជាក់ដែរថា ភរិយាលោក រិន សាវ៉េត ឈ្មោះគង់សាវីអាយុ៣៧ឆ្នាំបានស្លាប់ក្រោយពីមិនអាចទ្រាំទ្រនឹងជំងឺមហារីកបាន ដែលដំណាក់កាលចុងក្រោយនេះបានរាលដាលដល់ខួរក្បាល និងសួត៕ វឌ្ឍនា


ចែករំលែក៖