ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈកំពុងធ្វើដំណើរដោយថ្មើរជើងសុខៗ ត្រូវជនម្នាក់បើករថយន្តមិនប្រយ័ត្នមកបុកតែម្តង ហើយជនបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ២៣ លេខ២៤ ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចថ្លែងថា នៅវេលាកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A.B0796 (អ្នកបើកបរគេចខ្លួន) បើកបរក្នុងទិសដៅពីត្បូងទៅជើង(ភ្នំពេញ កំពង់ឆ្នាំង)
លុះបើកបរមកដល់កន្លែងកើតហេតុ បានរេចង្កូតទៅស្តាំដៃបុកពីក្រោយអ្នកថ្មើរជើង ដែលកំពុងដើរលើចិញ្ចើមថ្នល់ស្របទិសនៅខាងមុខ ឈ្មោះ កោះ ហេន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិ ឃុំ កើតហេតុបណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅម្នទីពេទ្យភ្នំពេញរថយន្តពាក់ពន្ធ័ករណីរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនិតិវិធី។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើបណ្តាលមកពីអ្នកបើកបររថយន្តមានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន៕