ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងសមត្ថកិច្ចចំរុះចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២កន្លែងផ្សេងគ្នាឃាត់ខ្លួនបានម្នាក់និងម្នាក់ទៀតរត់គេចខ្លួននៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀន១នាក់ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ខ្លួនដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះឆែកឆេះនៅក្នុងផ្ទះបានថ្នាំញៀនមួយចំនួន។

ការចុះប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែសីហាឆ្នាំ២០១៧ ស្ថិតក្នុងភូមិមេភ្លើងសង្កាត់ស្វាយរៀង និងភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា កំលាំងអធិការដ្ឋាននគរបាលក្រុងស្វាយ
រៀង សហការជាមួយកំលាំងការិយាល័យគ្រឿងញៀនខេត្តស្វាយរៀង បុស្ដិ៍រដ្ឋបាល និងកម្លាំងកងរាជអាវុធហត្ថ ក្រុងក្រុមប្រឹក្សាសង្កាត់ មេភូមិនិង មានការសម្របសម្រួលផ្ទាល់ពីលោកគង់ចន្ទ័ខេមរិន្ទ ព្រះរាជអាជ្ញាអមសាលា
ដំបូងខេត្ត បានចុះឆែកឆេរបន្ទប់លេខ៤ផ្ទះជួលរបស់មុខសញ្ញាជួញដូរគ្រឿងញៀនស្ថិតនៅភូមិ មេភ្លើង សង្កាត់
ស្វាយរៀង ក្រុង ស្វាយរៀង ជាលទ្ធផល រកឃើញថ្នាំញៀន 01កញ្ចប់តូច និងសម្ភារ ប្រើប្រាស់
គ្រឿងញៀនមួយចំនួនទៀត និងឃាត់ខ្លួនមុខសញ្ញាបានម្នាក់ឈ្មោះ នួន សុភក្រ្តា ភេទ ប្រុសអាយុ 34 ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ។

ប្រភពបន្តថា បន្ទាប់មកនៅម៉ោង ១០ព្រឹកថ្ងៃដដែល សមត្ថកិច្ចក៏ឈានទៅ
ឆែកឆេរលំនៅដ្ឋានរបស់មុខសញ្ញាម្នាក់ទៀតរស់នៅភូមិ ពោធិតាហោ​ សង្កាត់ពោធិតាហោ ក្រុង ស្វាយរៀងដកហូតបានថ្នាំញៀន 04 កញ្ចប់ធំ 01 តូច 03 និង សម្ភារ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតចំណែកជនសង្ស័យឈ្មោះ ងួនរតនា ហៅ វិត ភេទ ប្រុស អាយុ29 ឆ្នាំ មុខរបរ មិនពិតប្រាកដដោយដឹងខ្លួនទាន់បានរត់គេចខ្លួនផងដែរខណះសមត្ថកិច្ចកំពុងតាមប្រមាញ់បន្តទៀត។

បច្ចប្បន្នជនសង្សយ័ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនមកកាន់នគរបាលការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕ យឹម​សុថាន


ចែករំលែក៖