ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអំពាវនាវជួយអន្តរាគមន៍ឈ្មួញបំផ្លាញព្រៃឈើ ញឹម ថេត កំពុងបោះជំរុំធ្វើសកម្មភាពក្នុងដែនជំរកសត្វព្រៃភ្នំសំកុស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភូមិសំឡាញលើ ឃុំក្រពើរពី ស្រុកវាវែងរាយការណ៍មកថា សុំអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយសូមថ្នាក់ដឹកនាំមេតាជួយអន្តរាគមន៍ ឈ្មួញបំផ្លាញព្រៃឈើឈ្មោះ ញឹម ថេត ដែលកំពុងបោះជំរុំនៅក្នុងដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីអារច្រៀកដឹកជញ្ជូនឈើរាល់ថ្ងៃបំផ្លាញទាំងព្រៃឈើទាំងផ្លូវថ្នល់ក្នុងមូលដ្ឋាន បើទោសជាពួកគាត់ខំរាយការណ៍ប្រាប់អាជ្ញាធរក៍ដោយ។

ប្រភពរាយការណ៍ខាងលើបន្តថា ជំរុំទីតាំងដែលក្រុមមេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ ញឹម ថេត ស្នាកនៅមានរថយន្តប្រកុងកែច្នៃដូចជាម៉ាក រ៉េវ និងដំរីទឹកនេះក្នុងដែនជំរកសត្វព្រៃភ្នំសំកុស ត្រង់ចំណុចចុងភភូមិ ស្ថិតក្នុងភូមិសំឡាញលើ ឃុំក្រពើរពី ស្រុកវាវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានរាយការណ៍ដដែលខាងលើបន្តទៀតថា ជនបំផ្លាញព្រៃឈើឈ្មោះ ញឹម ថេត បានបោះជំរុំធ្វើសកម្មភាពនេះយូឆ្នាំហើយ ហើយឈ្មោះ ញឹម ថេត នេះ បានអារកាត់ច្រៀកបំផ្លាញព្រៃឈើតាំងពីឈើ.បេង.ធ្នង់.ក្រញូងមកម្លេះ ឥឡូវឈ្មួញបំផ្លាញព្រៃឈើឈ្មោះ ញឹម ថេត នៅតែបន្តរបរនេះរហូតមានកម្មករសម្រាប់កាន់ម៉ាសុីនអារកាត់ឈើមិនក្រោម ២០នាក់ ឬ ២០គ្រឿងនោះឡើង ព្រមទាំងរថយន្តកែច្នៃដូចជាម៉ាក វ៉េវ និងដំរីទឹកចំនួន ៥គ្រឿង ដើម្បីចូលធ្វើសកម្មភាពអារកាត់ច្រៀកក្នុងព្រៃភ្នំដូចជាចំណុចឃ្លាំងជី.ភ្នំហ៊ុងដាឡៃ ដែលចំណុចទាំងនេះនៅក្នុងដែនសមត្តកិច្ចមន្រ្តីបរិស្ថាន ហើយនៅក្នុង(ដែនជំរកសត្វព្រៃភ្នំសំកុស) នៅពេលពួកគេអារកាត់ច្រៀកឈើបាននៅក្នុងព្រៃនោះ ពួកគេយករថយន្តកែច្នៃប្រកុងម៉ាក វ៉េវ និងដំរីទឹកទៅដឹកជញ្ជូនចេញពីព្រៃ យកមកទំលាក់នៅក្បែៗចិញ្ចើមផ្លូវ មាត់ៗព្រៃ ជិតៗផ្ទះប្រជាពលរដ្ឋ ដើម្បីលើកឡើងដាក់រថយន្តធុនធំៗប្រភេទយីឌុប ដឹកបន្តទៅកន្លែងគោលដៅផ្សេងក្នុង ១យប់ៗមិនក្រោមចាប់ពី ៣ទៅ៤ រថយន្តយីឌុបនោះទេ ហើយការដឹកជញ្ជូនចេញស្ទើររាល់យប់តែម្តង សូមបញ្ជាក់បន្ថែមក្រុមឈ្មួញបំផ្លាញព្រៃឈើក្រៅពី ញឹម ថេត ក៍មានឈ្មួញផ្សេងៗទៀតផងដែរតែទ្រង់ទ្រាយតូចៗល្មមនោះទេ ហើយគេនៅចាំបានឈ្មួញបំផ្លាញព្រៃឈើឈ្មោះ ញឹម ថេត កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ កងកម្លាំងកងរាជអាវុធហត្ថបានសហការគ្នាធ្វើការបង្រ្កាបម្តងដែរ ដោយចាប់បានឈើប្រភេទ(រាជកុល)ចំនួនជិត ៣០ម៉ែត្រត្រីគុណ លុះនៅថ្ងៃទី០៧ ខែឆ្នាំដដែលកម្លាំងបានឆែកឆេលំនៅដ្ឋានឈ្មួញបំផ្លាញព្រៃឈើឈ្មោះ ញឹម ថេត នៅចំណុចទួលគ្រួសស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្រ្កាបឈើប្រភេទ(រាជកុល)ចំនួនជាង ៧ម៉ែត្រត្រីគុណម្តងទៀត តាំងពីពេលនោះមកគេឃើញឈ្មោះ ញឹម ថេត ផ្អាកបានមួយរយៈប្រហែលជិត ១ខែដែរ ក្រោយមកឈ្មោះ ញឹម ថេត បន្ត និងធ្វើសកម្មភាពលើសមុនច្រើនដងទៀត ប៉ុន្តែទោសយ៉ាងជាក្តី៖ ការអំពាវនាវរបស់ប្រជាពលរដ្ឋសូមថ្នាក់លើមានវិធានការជាបន្ទាន់ ខណៈពួកគាត់សុំឲ្យអាជ្ងាធរមានសមត្តកិច្ចមិនអើរពើនោះ៕ បឹុម ពិន

ញឹម ថេត


ចែករំលែក៖