ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកពោតធ្លាក់ជ្រោះជម្រាលភ្នំចិនយំ ដាច់កង់ ធ្លាយចេញឈើប្រណីត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តធុនធំមួយគ្រឿងដឹកពោត មិនដឹងយ៉ាងម៉េចស្រាប់តែរេចង្កូតធ្លាក់ជ្រោះជម្រាលភ្នំចិនយំ បណ្តាលឲ្យដាច់កង់ និងធ្លាយចេញសុទ្ធតែឈើប្រណីតគួរឲ្យញាក់សាច់ ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ទឺងថ្មី ឃុំប្រមោល ឃុំវាលវែង ខេត្តពោធិ៍សាត់។

ករណីនេះបង្កឲ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។

គេនៅមិនទាន់ដឹងទេថា តើសមត្ថកិច្ចអាជ្ញាធរនឹងចាត់ការយ៉ាងដូចម្តេចចំពោះករណីនេះ ខណៈដែលរថយន្តដឹកពោត ពេលបើកធ្លាក់ជ្រោះកម្ពស់ប្រមាណ១០ម៉ែត្រចំណុចភ្នំចិនយំ ស្រាប់តែធ្លាយចេញឈើប្រណីតបែបនេះវិញ? ៕ ប៉ឹម ពិន


ចែករំលែក៖