ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីពីរនាក់បងប្អូនចោទស្រ្តីចំណាស់ម្នាក់ ដកបង្គោលព្រំដីរូចចាក់ដីចូលក្នុងដីឡូត៏ជិត២ម៉ែត្រដោយមិនបានប្រាប់ នោះអំពាវនាវដល់អាជ្ញាធរជួយរកយុត្តិធម៌

ចែករំលែក៖

ប៉ោយប៉ែតៈ ស្រ្តីពីនាក់បងប្អូនម្នាក់ឈ្មោះរ៉ែន សុខលី អាយុ៣៧ឆ្នាំ ត្រូវជាបង និងម្នាក់ទៀតឈ្មោះ រ៉ែន សុខឡេង អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ កើតទុក្ខមិនសុខចិត្ត បានចោទស្រ្តីវ័យចំណាស់ម្នាក់ឈ្មោះលេង ហួយ រស់នៅក្នុងភួមិគាប់ សង្កាត់ទឹកថ្លា ក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជ័យថា ដកបង្គោលព្រំដី រួចទិញអាចម៌ដីយកមកចាក់ដីឡូត៏របស់គាត់ រួចរុញអាចម៌ដីរំលោភចូលដីខ្លួនជិតពីរម៉ែត្រ ព្រមទាំងកម្ពស់ជាងមួយម៉ែត្របង្កផលប៉ះពាល់ដល់ក្រុមគ្រួសាររបស់គាត់

បើទោះជាឪពុករបស់ខ្លួនទៅប្រាប់អាជ្ញាធរភូមិ ឃុំឲ្យផ្អាក់ការចាក់អាចម៌ដីរំលោភចូលដីរបស់ខ្លួន ក៏ស្រ្តីវ័យចំណាស់រួបនោះមិនព្រមដែរ ដោយបង្ខំចាក់អាចម៌ដីហើយទើបបញ្ឈប់សកម្មភាព។

ស្រ្តីទាំងពីរនាក់នោះបញ្ជាក់ថាៈ ស្ត្រីវ័យចំណាស់រួបនោះ ពេលមកដកបង្គោលព្រំដីគ្មានសុំការអនុញ្ញាតពីពួកគាត់ជាម្ចាស់ជាប់ព្រំនោះទេ គ្រាដែលឪពុក និងពួកខ្លួននាង(នាងរងគ្រោះ) មិននៅផ្ទះជាប់រវល់រកស៊ី ហើយស្រ្តីទាំងពីរនាក់នោះ ក៏សូមឲ្យអាជ្ញាធរគ្រប់ថ្នាក់ក្នុងមូលដ្ឋានជួយពន្លឿនដំណើរការដោះស្រាយផងដែរ។

លោកអៀម អ៊ែលមេភូមិសែសិន សង្កាត់អូរអំបិល មានប្រសាសន៏ថា ស្រ្តីខាងលើនោះពិតជាបានចាក់អាចម៌ដីចូលទៅនាងទាំងពីរអ្នកបងប្អូនមែន តែកំណត់ហេតុ និងសំណុំរឿងបានបញ្ជូនដល់សាលាសង្កាត់អូរអំបិលហើយ ប៉ុន្តែងរឿងរ៉ាវនេះដែរ ខាងសាលាសង្កាត់ គេនឹងកោះហៅភាគីទាំងពីរនៅថ្ងៃចន្ទទី៧ ខែសីហា ។

ជុំវិញការចោទខាងនេះ ស្ត្រីចំណាស់នោះមិនអាចសុំការបំភ្លឺបានឡើយ ទូរស័ព្ទគាត់មិនអាចទទួលការហៅចូលបាននៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ៕ វណ្ណា


ចែករំលែក៖