ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួនប្រុស ស្រី៥នាក់សង្ស័យពាក់ពន្ធ័សារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ រយៈពេល៣ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៥នាក់ បានជាបន្តបន្ទាប់ ពាក់ពន្ធ័នឹងករណីជួញដូរ ឬរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា កម្លាំងការិយាល័យជំនាញ នៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១ នាក់កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ដោយជនសង្ស័យមានឈ្មោះ គល់ សុវណ្ណេត អាយុ២២ ឆ្នាំ និងរិបអូសវត្ថុតាង មាន ម្សៅក្រាមពណ៌សថ្លាចំនួន០១ កញ្ចប់, ម៉ូតូ ចំនួន០១ គ្រឿង,ទូរសព្ទដៃ០៣ គ្រឿង និងប្រាក់រៀលចំនួន ១,៣០០,០០០ រៀល ។

ប្រភពបន្តថា នៅវេលាម៉ោងម៉ោង១៥និង៣០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុង បាវិត មានករណីជួញដូរ ឬរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១ នាក់មានឈ្មោះតូច រះ អាយុ២៦ ឆ្នាំ រិបអូសវត្ថុតាង មាន ម្សៅក្រាមពណ៌សថ្លាចំនួន០៥ កញ្ចប់មានទម្ងន់១,៣០ ក្រាម(គិតទាំងសំបកវិចខ្ចប់ ),ទូរសព្ទដៃ ចំនួន០១ គ្រឿង និងកាបូបដៃ ០១ ។

ករណីទី៣ នៅវេលាម៉ោង០១និង៣០ រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុង បាវិត មានករណីជួញដូរ ឬរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់មួយត្រូវបានជនសង្ស័យបានចំនួន០៣ នាក់ទី១ ឈ្មោះអ៊ុំ សុភា ភេទ ស្រី អាយុ២២ ឆ្នាំ ទី២ ឈ្មោះគៀវ សាក់កាណា ភេទប្រុសអាយុ២៧ ឆ្នាំ ទី៣ ឈ្មោះវ៉ែន ដាវី ភេទ ស្រី អាយុ២៥ ឆ្នាំ រឹបអូសវត្ថុតាង មានម្សៅក្រាមពណ៌សថ្លាចំនួន០៧ កញ្ចប់ធំ០២ កញ្ចប់តូច ០៥ កញ្ចប់ទម្ងន់១០៥.២៨ ក្រាម(គិតទាំងសំបកវិចខ្ចប់ ), រថយន្តកាមរី ចំនួន០១ គ្រឿង, ទូរសព្ទដៃ០២ គ្រឿង, ប្រាក់រៀលចំនួន ១៨,០០០ រៀល, ប្រាក់វៀតណាមចំនួន ១,៤០០,០០០ ដុង និង ប្រាក់ដុល្លាអាមេរិកចំនួន ២៤០ ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖