ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យទាំង២នាក់ ពាក់ពន្ធ័ក្នុងករណីឃាតកម្ម (រំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ)

ចែករំលែក៖

ខេត្តស្វាយរៀងៈ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នេះជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនសស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនចេញពីសាលាដំបូងខេត្តស្វាយរៀង រួចនាំចូលពន្ធនាគារខេត្តស្វាយរៀង ខណៈដែលតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នដើម្បីរង់ចាំពេលសវនាការជំនុំជម្រះនាពេលឆាប់ៗ ខាងមុខពាក់ពន្ធ័ក្នុងករណីឃាតកម្ម (រំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ) ។

គួររំលឹកឡើងវិញថា លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានអោយដឹងថា កម្លាំង​ស្នងការដ្ឋាន​ នគ​បាល​ខេត្ត​បាន​តាម​ប្រ​ម៉ា​ញ់​ឃាតក គឺ​បានដឹង​តម្រុយ​ខ្លះ ហើយ​រហូត​ដល់​វេលា​ម៉ោង​ ៨​ព្រឹក​ថ្ងៃ​ទី​៨ សីហា សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆើយ សុ​ជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​រត់​តាក់ស៊ី រស់នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ដែល​ជាប់​ទាក់ទិន​ក្នុង​ករណី ​ឃាតកម្ម​កាលពី​ថ្ងៃ​ទី​០២ សីហា នៅ​ក្រុង​បា​វិត ។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ ឆែកឆេរ​លើ​ខ្លួនប្រាណ​រក​ឃើញ​ខ្សែ​.​កមួយ​ខ្សែ និង​ចិញ្ចៀន​មួយ​វង់ ។

លោក​បន្ត​ទៀត​ថា ឆ្លង​តាម​ការ​សាកសួរ​រហូត​ដល់​ម៉ោង​ ២​រសៀល​ ជនសង្ស័យ​ក៏​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​២ សីហា ខ្លួន​និង​គូកន​ម្នាក់​ទៀត​ឈ្មោះ ផ្លេក មុន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី រស់​ភូមិ​-​ឃុំ​ជាមួយ​គ្នា ពិតជា​បាន​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​រំលោភ​ទៅ​លើ​នារី​រង​គ្រោះ​ អាយុ​១៨​ឆ្នាំ ​ឈ្មោះសុវណ្ណសុម៉ាលីន នៅ​ក្នុង​រថយន្ត រួច​រឹត​.​ក​សម្លាប់ ថែម​ទាំង​យក​ទៅ​បោះចោល​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​ប្រាកដ​មែន ។ ​រហូត​មក​ដល់​វេលា​ម៉ោង​ ៣​និង​២០​នាទី​ថ្ងៃ​ទី​៨​កន្លងទៅនេះសមត្ថកិច្ច​ក៏ ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផ្លេក មុន្នី ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ ​។

លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា ជនសង្ស័យទាំងពីនាក់នេះ គឺធ្លាប់បានរំលាភសំលាប់នារី ជនជាតិវៀតណាមម្នាក់ទៀត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅក្រុងបាវិតខណៈ ដែលនារីរងគ្រោះ ជិះរថយន្តតាក់ស៊ី របស់គេពីភ្នំពេញ ទៅបាវិតនៅពេលបើកទ្បាន ដល់ចំណុចផ្លូវតាប្រិម ប្រហែលម៉ោង ៨យប់ឈ្មោះ ផ្លេក សូនី បានអោយ ឆឺយ សុជាតិ បត់ចូលបានប្រហែលមួយគីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ក៏ឈប់ទ្បាន ពេលនោះឈ្មោះ ផ្លេក សូនី ក៏បានចាប់រំលាភនារីជនជាតិវៀតណាម នៅក្បែប្រទ្បាយ តាមបណ្តោយផ្លូវតាប្រិម តែដោយនារីរងគ្រោះស្រែក ឈ្មោះ ផ្លេក សូនី ក៏ច្របាច់ករនារីវៀតណាម រហូតសន្លប់ហើយរំលាប់ទាល់ តែបានសំរេចទើបឈ្មោះ ឆឺយ សុជាតិ ចូលទៅរំលាភម្តងពេលនោះ ឆឺយ សុជាតិ មិនមានអារម្មណ៍ឈ្មោះ ផ្លេក សូនី ក៏អូសនារីជនជាតិវៀតណាម មកទំលាក់ចោលក្នុងប្រទ្បាយទឹក ហើយយកគល់អូស សង្កត់ពីលើរួចក៏បាន ចេញឡានមកផ្សារជីភូវិញ ៕ យឹម សុថាន


ចែករំលែក៖