ខេត្តកំពង់ឆ្នាំង ៖ រ៉ឺម៉កដឹកកម្មករ កម្មការនីមួយគ្រឿង បានបើកធ្លាក់ផ្លូវ និងបានជ្រុលទៅបុកដើមឈើ រហូតដល់ក្រឡាប់ក្នុងពេលដែលចៀសនិងរថយន្តដឹកកម្មករដែលបណ្តាលឲ្យកម្មករ កម្មការនីប្រមាណជា២៨នាក់បានរងរបួសធ្ងន់និស្រាល ក្នុងចំណោមកម្មករ កម្មការនីដែលជិះនៅលើរ៉ឺម៉កប្រមាណជា៤០នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១១ខែសសីហា ឆ្នាំ២០១៧ត្រង់ចំណុចភូមិទួលពង្រឃុំស្វាយស្រុកសាមគ្គឺមានជយ័ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ រ៉ឺម៉កដឹកកម្មករ កម្មការនីនោះបានដឹកមនុស្សប្រជា៤០នាក់ ដើម្បដាក់ទៅកន្លែងធ្វើការ ។ នៅពេលមកដល់ចំណុចកើតហេតុ រ៉ឺម៉កដឹកកម្មករ កម្មការនីបានគេចនឹងរថយ្តដឹកកម្មករមួយគ្រឿង ពេលដែលកំពុងគេចនោះ បណ្តាលឲ្យរ៉ឺម៉កបានរេចង្កូត ជ្រុលទៅបុក ដើមឈើ ។ ចំណែកឯកកម្មករ កម្មការនីដែលនៅលើរ៉ឺម៉ក ភ័យស្លន់ស្លោ ខ្លះ ក៍បានលោតពីលើរ៉ឺម៉ក បណ្តាលឲ្យកម្មករ កម្មការនីរបួសធ្ងន់ស្រាលប្រមាណជាង២៨នាក់ ។ ក្រោយពេលកើតហេតុជ កម្មករ កម្មការនី រងគ្រោះត្រូវបានគេដឹក មកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និង គ្លីនិឯកជនផងដែរ ។
សមត្ថកិច្ចបានសន្និដ្ឋានថា គ្រោះថ្នាក់ចរារចរណ៍នេះកើតឡើងដោយខ្វះការប្រុងប្រយ័ត្ន ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕ ចន្ថាន