ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងជាបន្ទាន់ដោយបន្តិចទៀតនេះ នឹងមានការចល័តកងទ័ព និងយោធភណ្ឌមួយចំនួនពីក្រុងតាខ្មៅមក សូមកុំមានការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ៖នៅពេលវេលាបន្តិចទៀតនេះ នឹងមានការចល័តកងទ័ព និងយោធភណ្ឌមួយចំនួន ចេញពីមូលដ្ឋាននៅក្រុងតាខ្មៅឆ្ពោះទៅភូមិភាគឥឦសាន្តនៃប្រទេស ដោយត្រូវឆ្លងកាត់តាមបណ្តោយផ្លូវមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន៖ ផ្លូវជាតិលេខ២ មហាវិថីព្រះនរោត្តម ស្ពានជ្រោយចង្វារ និងផ្លូវជាតិលេខ៦។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងសូមកុំមានការភ្ញាក់ផ្អើលចំពោះការចល័តកងទ័ពសំដៅទៅការពារទឹកដីនៅសមរភូមិមុខ៕


ចែករំលែក៖