ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងដែនពីកម្ពុជាទៅលួចបេះផ្លៃឈើនិងលួចទ្រព្យសម្បត្តិនៅថៃត្រូវគេចាប់ដាក់ទោស

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង10ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅតាមជាយដែនជាប់ព្រំដែនប្រទេសថៃ មានប្រជាពលរដ្ឋខ្មៃរម្នាក់ត្រូវបានតម្រួតថៃចាប់ឃាត់ខ្លួនដោយសារចូលឆ្លងដែនបទលបលួចទៅបេះផ្លែឈើ និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថៃក្នុងទឹកដីថៃ ជាប់ព្រំដែនជាប់ក្នុងភូមិបឹងឆ្នាំង ស្រុកកំរៀង និងជាប់ ឃុំថេបនិមិត្ត ស្រុកប៉ូងណាំរ៉ន ខេត្តចាន់បុរីថៃ។

បើតាមលោកអនុសេនីយ៍ទោ យ៉ុង សម្បត្តិនាយប៉ុស្ថិ៍ភ្នំព្រះពុទ្ធស្ដូទីបានឱ្យដឹងថា ជនសង្ស័យដែលតម្រួតថៃចាប់ឃាត់ខ្លួននោះឈ្មោះ នឿនអាយុ៣៥ឆ្នាំ ភេទប្រុស ស្រុកកំណើត នៅស្រុកគូលេន ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ, ក្រោយបានទទួលដំណឹងពីអង្គភាពនគបាលវរកាពារព្រំដែនគោគ819 ក៏បានដឹកនាំកម្លាំងទៅទំនាក់ទំនងនិងស្នើសុំយកជនសង្ស័យនោះយកមកដាក់ទោសនៅខាងកម្ពុជា តែខាងភាគីថៃមិនឯកភាព ហើយបានបញ្ជូនជនសង្ស័យទៅអធិការស្រុកប៉ូងណាំរ៉ន(ថៃ)ចាត់ការទៅតាមច្បាប់ស្រុកថៃ ។

ករណីនេះអង្គភាពបាយរាយការណ៍ទៅខាងទំនាក់ទំនងកម្ពុជា-ថៃ ប្រចាំច្រកអន្តរជាតិដូងដើម្បី តាមដានបន្តរួចហើយ ៕ ស សារ៉េត


ចែករំលែក៖