ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនអង្គរក្សលោក សួន សេរីរដ្ឋា មកតុលាការ សាកសួរករណីរក្សាទុកអាវុធខុសច្បាប់និងមានសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ជាអង្គរក្សលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ ដើម្បីសាកសួរករណីរក្សាទុកអាវុធខុសច្បាប់(កាំភ្លើងជ័រ) និង ធ្វើតេស្តទឹកនោមមានសារធាតុញៀន។
មន្ត្រីតុលាការ ថ្លែងថា បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
នគរបាល បញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉ុម សួង អាយុ៤៤ឆ្នាំ ជាអង្គរក្សលោកសួន សេរីរដ្ឋា និង មានអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ត្រូវបាននគរបាលឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១២ ខែសីហា នៅក្នុងផ្ទះលោកសួន សេរីរដ្ឋា ៕ ចេស្តា

ចែករំលែក៖