ភ្នំពេញ៖បុរសម្នាក់ជាអង្គរក្សលោ ក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិ តធ្ងន់នៃស្នងការដ្ឋាននគរបាលរា ជធានីភ្នំពេញ បញ្ជូនមកដល់អយ្យការអមសាលាដំបូ ងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ ដើម្បីសាកសួរករណីរក្សាទុកអាវុ ធខុសច្បាប់(កាំភ្លើងជ័រ) និង ធ្វើតេស្តទឹកនោមមានសារធាតុញៀន។
មន្ត្រីតុលាការ ថ្លែងថា បច្ចុប្បន្នជនសង្ស័យកំពុងស្ថិ តក្រោមការសាកសួររបស់លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ។
នគរបាល បញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉ុម សួង អាយុ៤៤ឆ្នាំ ជាអង្គរក្សលោកសួន សេរីរដ្ឋា និង មានអនិកជនខ្មែររស់នៅសហរដ្ឋអាមេ រិក ត្រូវបាននគរបាលឃាត់ខ្លួនកាលពីល្ ងាចថ្ងៃទី១២ ខែសីហា នៅក្នុងផ្ទះលោកសួន សេរីរដ្ឋា ៕ ចេស្តា