ភ្នំពេញ៖ បុរសជនជាតិចិនដីគោកម្នាក់ បានប្រព្រឹតនូវអំពើអាសលើកូនចៅរបស់ខ្លួន ដែលជាជនជាតិចិនដូចគ្នា ហើយត្រូវនាងទៅប្តឹងប៉ូលីសឲ្យជួយអន្តរាមន៍ តែប៉ូលីសមិនហ៊ានឃាត់ខ្លួនទៅវិញ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៩B ផ្លូវB ក្នុងបុរីពិភពថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីរងគ្រោះមានឈ្មោះ Guo Hua Yiag អាយុ២៧ឆ្នាំ ជនជាតិចិនដីគោក មុខរបរជានាយកគំរោង ក្រុមហ៊ុនខុនដូឯកជន។
ចំណែកបុរសជនជាតិនោះមានឈ្មោះ លីង សុឹង អាយុ៤២ឆ្នាំ មុខរបរនាយកផ្នែកលក់ ធ្វើការនៅក្រុមហ៊ុនខុនដូឯកជនដូចគ្នា ។
ប្រភពពីនារីរងគ្រោះបាននយាយប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ម៉ោង៨យប់នៅចំណុចផ្ទះជួលក្នុងបុរីពិភពថ្មីខាងលើ ដោយមានមនុស្សប្រុសស្រ៧ទៅ៨នាក់ រួmទាំនាងផងដែរ ហើយជនសង្ស័យ ដែលជាមេរបស់ខ្លួន បានយកដៃមកដាក់លើដើមទ្រូង និងស្ទាបអង្អែលខ្លួនប្រាណនាង ប៉ុន្តែពេលនោះមានមនុស្សច្រើន។
ក្រោយមកមេរបស់នាងបានហៅឲ្យនាងយកទឹកទៅឲ្យគាត់នៅជាន់ខាងលើក្នុងបន្ទប់ ពេលទៅដល់ក្នុងបន្ទុកជនសង្ស័យមិនបានស្លៀកសំលៀកបំពាក់នោះទេ គឺមានតែខោលីអូតែប៉ុណ្ណោះ ហើយជនសង្ស័យបានចាប់ដៃនាងឲ្យស្ទាបប្រដាប់ភេទរបស់ខ្លួន និងយកដៃទៅស្ទាបអង្អែលរាងកាយនាងថែមទៀតពេលនោះនាង ក៏ស្ទុះចេញមកក្រៅ។
ក្រោយមកនាង ក៏ប្តូរកន្លែងស្នាក់នៅ លុះមកដល់ថ្ងៃទី១៨ ខែឆ្នាំដ ដែលនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាឲ្យជួយអន្តរាគមន៍។
តាមសម្តីបុរសជនជាតិ ដែលនារីរងគ្រោះប្តឹងថាបានប្រព្រឹតនៅអំពើ អាស នោះបានឲ្យដឹងថាខ្លួនមិនបានធ្វើអី្វដូចពាក្យនាងចោទប្រកាន់នោះទេ។
លោកបន្តថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ខ្លួនបានមកពីកម្មវីធីផឹកសុីមួយដោយមានសភាពស្រវឹង ហើយពេលមកដល់ផ្ទះស្នាក់វិញ ខ្លួនក៏បានហៅនារីរងគ្រោះ ដែលត្រូវជាកូនចៅឲ្យយកទឹកទៅឲ្យគាត់នៅខាងលើក្នុងបន្ទប់ ហើយខ្លួនមិនបានស្លៀកសម្លៀកបំពាក់ពិតមែន មានតែខោលីអូ ហើយខ្លួនមិនបានធ្វើអី្វដូច ដែលនារីរងគ្រោះចោទនោះទេ ប៉ុន្តែគាត់បានសារភាពថា គាត់គ្រាន់តែបានចាប់ដៃនាងពិតមែនក្នុងនាមជាកូនចៅតែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីខាងលើនេះ លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌ ខណ្ឌបានឲ្យដឹងថាខាងជុំនាញលោកបានត្រឹមតែទទួលពាក្យបណ្តឹង និងកសាងសំណុំរឿងបញ្ជួនទៅតុលាកាតែប៉ុណ្ណោះ។
ដោយឡែក លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងតាមរយះទូរស័ព្ទកាលព្រឹកថ្ងៃទី១៩នេះថា បន្ទប់ទទួលបានពាក្យបណ្តឹងពាក់ព័ន្ធនឹងករណីខាងលើរួចមកគាត់បានបញ្ជាឲ្យកម្លាំងចុះទៅនាំខ្លួនជនសង្ស័យរូបនោះមកសាកសួនៅអធិការដ្ឋានខណ្ឌ ប៉ុន្តែរកពុំឃើញមានបទល្មើសណាមួយក្នុងអំពើ អាសនោះទេទើបលោកឆ្លងយោបលទៅលោកស្នងការរាជធានីភ្នំពេញនិងលោកព្រះរាជអាជ្ញា សុំមានអ្នកធានាឲ្យត្រឡប់ទៅផ្ទះវិញ៕ តុង សីហា