ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកបង្គោលភ្លើងរងការខូចខាត​ និងរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តស្តារិចមួយគ្រឿង ខណៈម្ចាស់បើកបោះ​ពួយយ៉ាងលឿនមិនប្រុសប្រយ័ត្នបានរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យបាក់​ តែមិនដួល​ ចំណែករថយន្តរងការខួចខាងផ្នែកខាងមុខយ៉ាងដំណំរួមទាំងអ្នកបើកបររងរបួសដៃផងដែរ ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នៅតាមផ្លូវ៣៦៩​ (ហៅផ្លូវព្រែកប្រា​ )ស្តិតក្នុងភូមិអូ​ អូអណូងសង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារពៅ​ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បានឲ្យដឹងថា នៅម៉ោងកើតហេតុគេ លឺ​សម្លេងសូរដូចរន្ទះ លុះពេលចេញមកមើល ក៏ឃើញ​រថយន្តម៉ាក​ ស្តារិច​ ពណ៌ទឹកប្រាក់ពាក់ស្លាក​ លេខ2P-7323​ បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូងខណះ​មកដល់ចំណុចកើតហេតុបានរេចង្កូតមកបុក​បង្គោលភ្លើងពេញទំហឹងបណ្ដាលរងការខូចខាតបង្គោលភ្លើងនិងរថយន្តយ៉ាងដំណំចំណែកអ្នកបើកបររបួសដៃខាងឆ្វេងធ្ងន់ភ្លាមៗនោះរូបគេទាក់ទងហៅបង​ប្អូនយករថយន្តមកដឹកបំណងគេចខ្លួនតែត្រូវសមត្ថកិច្ចមូលដ្ឋានមកដល់ហើយបានឃាត់អ្នកបើកបរទុករង់ចាំសមត្ថកិច្ចជំនាញមកដល់​ ។

ក្រោយមកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុរួចធ្វើការវាស់វែង​ស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយា​ល័យចរាចរណ៍ជើងគោករាជធានីភ្នំរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។​ ចំណែក​បុរសដែលជាអ្នកបើក​បរដោយមើលរងរបួសធ្ងន់ពេក សមត្ថកិច្ចធ្វើកំណត់ហេតុរួចបានឲ្យទៅសម្រាកនៅពេទ្យដោយ​ខ្លួនឯង​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖