ភ្នំពេញ៖ រថយន្តស្តារិចមួយគ្រឿង ខណៈម្ចាស់បើកបោះពួយយ៉ាងលឿនមិនប្រុសប្រយ័ត្នបានរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យបាក់ តែមិនដួល ចំណែករថយន្តរងការខួចខាងផ្នែកខាងមុខយ៉ាងដំណំរួមទាំងអ្នកបើកបររងរបួសដៃផងដែរ ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នៅតាមផ្លូវ៣៦៩ (ហៅផ្លូវព្រែកប្រា )ស្តិតក្នុងភូមិអូ អូអណូងសង្កាត់ព្រែកប្រា ខណ្ឌច្បារពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងកើតហេតុគេ លឺសម្លេងសូរដូចរន្ទះ លុះពេលចេញមកមើល ក៏ឃើញរថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ពាក់ស្លាក លេខ2P-7323 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុបានរេចង្កូតមកបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលរងការខូចខាតបង្គោលភ្លើងនិងរថយន្តយ៉ាងដំណំចំណែកអ្នកបើកបររបួសដៃខាងឆ្វេងធ្ងន់ភ្លាមៗនោះរូបគេទាក់ទងហៅបងប្អូនយករថយន្តមកដឹកបំណងគេចខ្លួនតែត្រូវសមត្ថកិច្ចមូលដ្ឋានមកដល់ហើយបានឃាត់អ្នកបើកបរទុករង់ចាំសមត្ថកិច្ចជំនាញមកដល់ ។
ក្រោយមកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុរួចធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកបុរសដែលជាអ្នកបើកបរដោយមើលរងរបួសធ្ងន់ពេក សមត្ថកិច្ចធ្វើកំណត់ហេតុរួចបានឲ្យទៅសម្រាកនៅពេទ្យដោយខ្លួនឯង ៕ ភារ៉ា ដង្កោ