ខេត្តព្រះវិហារ៖ ខ្ញុំចេះតែឆ្ងល់! ហេតុអ្វីបានជាពេលថ្មីៗនេះឈ្មោះខ្ញុំត្រូវបានគេ វាយប្រហារធ្ងន់ៗពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ក្នុងនោះដូចជាថាខ្ញុំបានសហការ និងបានចូលរួមជាមួយក្រុមហ៊ុនសំអឿន សុវណ្ណ កាប់ឈើដឹកជញ្ជូនឈើដោយខុស ច្បាប់?
លោក ឌី ឌុក ជាអាជីវករ និងជាម្ចាស់បុរី សំណង់ផ្ទះល្វែងខេត្តកំពង់ចាមបានថ្លែង បែបនេះប្រាប់នគរវត្តតាមទូរស័ព្ទកាលពី ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដោយ លោកថែមទាំងបានបញ្ជាក់ថា មិនត្រឹមតែ គេហទំព័រមួយចំនួននោះទេ សូម្បីបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកក៏បានបរិហារកេរ្តិ៍វាយសំដៅមកលើគាត់ថាបានពាក់ព័ន្ធ នឹងសកម្មភាពមុខរបរអាជីវកម្មអារឈើ របស់ក្រុមហ៊ុនសំអឿន សុវណ្ណ។ ចំពោះ ការលើកឡើងទាំងនោះពួកគាត់មិនបានសួរនាំពីខ្ញុំ ឬក៏តាមដានរកឲ្យឃើញពីប្រភពពិតប្រាកដណាមួយនោះទេ។ ដូច្នេះខ្ញុំមិន អាចទទួលយក បានឡើយនិងសូមបញ្ជាក់ ថា ក្រុមហ៊ុនខាងលើនេះក៏មិនមែនជារបស់ ខ្ញុំមិនពាក់ព័ន្ធជាមួយខ្ញុំ ហើយក៏ពុំដឹងថា គេរកស៊ីក្នុងមុខជំនួញអ្វីដែរ ។
គួររំឭកថា ប្រមាណជិត១សប្តាហ៍នេះ មានគេហទំព័រក្នុងស្រុកជាច្រើនបានសរសេរ វាយប្រហារមកលើក្រុមហ៊ុនសំអឿន សុវណ្ណ ដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះ វិហារថាបានពាក់ព័ន្ធទៅនឹងការប្រមូល ទិញឈើដ៏អនាធិបតេយ្យពីឈ្មួញ និងដៃ ជើងរបស់ខ្លួនកាប់ផ្តួលរំលំឈើនៅតំបន់ ហាមឃាត់ដូចជានៅ ស្រុកជ័យសែន និង ស្រុកឆែប ដឹកយកមកដាក់ក្នុងទីតាំងក្រុម ហ៊ុនរបស់ខ្លួន អារច្រៀក ដើម្បីរៀបចំលិខិត ស្នាមស្របច្បាប់ដឹកចេញយកទៅលក់ក្នុង ស្រុក និងទៅក្រៅប្រទេសជាដើម…។ មិនតែប៉ុណ្ណោះគេថែមទាំងបានបញ្ជាក់ថា ក្រុម ហ៊ុនសំអឿន សុវណ្ណ បានដំឡើងរោងអារ ឈើខ្នាតយក្សជាមួយម៉ាស៊ីនធំៗមួួយកន្លែង ទៀតនៅចំណុចភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ បន្ទាប់ពីប្រមូលទិញឈើផ្តួលរលំឈើក្រុមហ៊ុន នេះក៏ទិញឈើអារផងដែរពីប្រជាពលរដ្ឋ និងឈ្មួញ ដែលបានដឹកជញ្ជូនតាមកាឡេ ថងនេះជាដើម….។ បន្ទាប់ពីមានសមត្ថ កិច្ច អាជ្ញាធរ និងជំនាញ ជាច្រើនស្ថាប័ន បានដាក់ប៉ុស្តិ៍និងមានភារកិច្ចក្រៅការងារ រដ្ឋបាលរបស់អង្គភាពដូចជា ចាំរាប់ចំនួន កាឡេថង និងរថយន្តដឹកឈើចូលក្រុមហ៊ុនសុវណ្ណសំអឿន ដើម្បីយកលុយផងដែរ ។
បើទោះជាមានការវាយប្រហារមកលើ ក្រុមហ៊ុនមួយនេះនៅរសៀលថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៧ នគរវត្តមិនអាចទាក់ទង បានទេពីលោក សំអឿន ម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែកន្លងទៅលោកបានប្រាប់នគរវត្តផង ដែរថា “ខ្ញុំអារច្រៀកតែឈើដែលឋិតនៅ ក្នុងរង្វង់ច្បាប់ប៉ុណ្ណោះ និងឈើមួយចំនួន ទៀតប្រភេទឈើអុស ។ លោកបន្តថា ករណី ខ្លះក៏ទិញឈើពីក្រុមហ៊ុនព្រៃសម្បទាន របស់ចិនដែលគេវិនិយោគការដាំអំពៅរាប់ សិបម៉ឺនហិកតា។ ដូច្នេះនៅក្នុងស្រុកឆែប ខេត្តព្រះវិហារដីជាច្រើនហិកតា ក៏ឋិតនៅ ក្នុងដីសម្បទានក្រុមហ៊ុនចិនដាំអំពៅ និង ធ្វើការឈូសឆាយផ្តួលរំលំឈើដើម្បីដាំ អំពៅឲ្យស្របទៅតាមតម្រូវការដំណាំកសិ ឧស្សាហកម្មដែលមានកិច្ចសន្យាជាមួយ រដ្ឋាភិបាល។ ឈើមួយចំនួនដែលត្រូវបាន ក្រុមហ៊ុនចិនឈូសឆាយគរចោលខាង ក្រុមហ៊ុនរបស់គាត់ (ក្រុមហ៊ុន សំអឿន សុវណ្ណ) ក៏ធ្លាប់ទិញខ្លះដែរពីក្រុមហ៊ុននេះ ក្នុងតម្លៃថោកៗដែលអាចយកមកច្រៀកធ្វើជាឈើគ្រឿងផ្ទះឬជាអុសដើម្បីសុំលិខិត អនុញ្ញាតពីមន្ត្រីរដ្ឋបាលព្រៃឈើបង់ពន្ធ លក់ចែកចាយបន្ត ។
នាយកក្រុមហ៊ុនមួយនេះ ក៏បានបញ្ជាក់ ផងដែរថា លោក ឌី ឌុក មិនមែនជាម្ចាស់ ក្រុមហ៊ុនសំអឿន សុវណ្ណ ហើយក៏មិនបាន ពាក់ព័ន្ធជាមួយរូបលោកដែរ ៕ សុខ ខេមរា