ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅតំបន់អភិរក្សព្រែកល្ពៅស្រុកបូរីជលសារ

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកបូរីជលសារបានចុះត្រួតពិនិត្យមើលលើទីតាំងនៃបទល្មើសនេសាទខុសច្បាប់ ដែលក្រុមឈ្មួញបានចូលមកលួចដាក់សីយ៉ឺនស្បៃម៉ុងខុសច្បាប់ កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅតំបន់អភិរក្សបឹងព្រែកល្ពៅ ក្នុងភូមិសង្គមមានជ័យ ឃុំកំពុងក្រសាំង ស្រុកបូរីជលសា ខេត្តតាកែវ ។

លោក ទុយ សុភ័ក្រ្ត អភិបាលស្រុកបូរីជលសារ ដែលបានដឹកនាំកម្លាំងចុះទៅបង្រ្កាប បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនេះ កម្លាំងឯកភាពស្រុក បានកាត់សៃយ៉ឺនស្បៃម៉ុង បានប្រមាណជិត២គីឡូម៉ែត្រ លើ៤ទីតាំង ដែលក្នុងនោះ សីយ៉ឺនស្បៃម៉ុងមួយ ដែលក្រុមឈ្មួញដាក់យកត្រីនោះ គឺមានប្រវែង ជិត៤០០ម៉ែត្រ ទៅ៥០០ម៉ែត្រ ឯណ្ណោះ ។

លោកបានបន្តរទៀតថា ពាក់ព័ន្ធជាមួយ និងបទលើ្មសនេសាទខុសច្បាប់នេះដែរ គឺលោកបានបង្កើតកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដើម្បីបង្ក្រាបបទល្មើសនេសាទនេះ នៅក្នុងតំបន់អភិរក្ស និងក្នុងរដូវហាមឃាត់។ ចំណែកការដាក់សៃយ៉ឺនស្បៃម៉ុងជាលក្ខណៈគ្រួសារ ដែលមានប្រវែងខ្លីៗនោះ គឺលោកមិនបង្ក្រាបទេ ព្រោះមុខរបរនេះជាឆ្នាំងបាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ភូមិសាស្ត្រតំបន់ទឹកជន់លិចនេះ នៅក្នុងរដូវវស្សា។

ក្រោយពីចុះកាត់សីយ៉ឺនស្បៃម៉ុងនេះ កងកម្លាំងគណបញ្ជាការឯកភាពស្រុក បានយកសីយ៉ឺនទាំងនោះមកដុតកម្ទេចចោលនៅខាងមុខសាលាស្រុកតែម្តង ៕ ភ្នំដា


ចែករំលែក៖