ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុកឡានហាយឡែនឌ័រខូចខាត ម្ចាស់រថយន្តចិត្តធម៌​ ឲ្យលុយថែម

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាជោកជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿន​ មិនប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័របណ្ដាលឲ្យរងរបួសបែកមុខបែកមាត់​ ចំណែករថយន្តខូចខាតបែកស្តុបនិងកាង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៩និង៥០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ កែងនឹងផ្លូវ៤៨០​ ស្ថិតនៅសង្កាត់ផ្សាដើមថ្កូវ​ ខណ្ឌចំ​ការមន​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខ ​ភ្នំពេញ​ 2AL-2257 បើកបរដោយស្ត្រីម្នាក់រួមដំណើរដោយស្ត្រី​ ២នាក់ផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងខណ្ឌមកដល់​ ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងបំណងត្រឡប់ក្រោយតែទើបបត់បានបន្តិចក៏មាន​ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់MD​ ពណ៌​ក្រហមពាក់ស្លាកលេខ​ ភ្នំពេញ​ 1CG-8640 បើកយ៉ាងលឿនបញ្ច្រាសទិសដៅចរាចរណ៍​បំណងឆ្លងផ្លូវតែមិនប្រយត្ន័ក៏បានជ្រុលទៅរថយន្តចំចំហៀង​ ក្រោយខាងឆ្វេងបណ្ដាលឲ្យបែកស្តុបនិងកាងក្រោយ​ ចំណែកម៉ូតូរងការខូចខាតបន្តិចបន្តួច​ រីឯយុវ​ ជននោះរបួសបែកមុខបែកមាត់និយាយ​មិនដឹងមុខក្រោយ​ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយឲ្យភាគីទាំង២ចរចាគ្នាតែដោយសារខាងម្ចាស់រថយន្តមិនចង់មាន​គាត់មិនទាមទាអ្វីនោះគីគាត់សុខចិត្តស្មើគ្នា​ ។

បន្ទាប់មកម្ចាស់រថយន្តដោយមើលឃើញយុវជនខាងលើមានរបួសបែកមុខមាត់​មានចិត្តអាណិត ក៏បានឲ្យលុយចំនួន២០ដុល្លារ ឲ្យយកទៅលាងរបួស និងឲ្យលេខទូរសព្ទ័ទៅយុវជនោះហើយនិយាយថា មានរឿងអីតេទៅគាត់នឹងជួយរួចក៏បានឡើងបើករថយន្តទៅបាត់ទៅ​ នេះពិត​មានចិត្តធម៌មែន​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖