ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និង សង្កាត់សាលាកំរើក ចំណុះឲ្យអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបករណី ចាត់ចែងឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់រយៈពេល២ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំ បញ្ជូនទៅតុលាការ។ហេតុការណ៍នេះបានធ្វើឡើងនៅថ្ងៃទី៣០ និង ៣១ ខែសីហាឆ្នាំ២០១៧ ស្ថិតនៅភូមិចុងកៅស៊ូ ភូមិវត្តដំណាក់ និងភូមិតាវៀន ក្នុងក្រុង/ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ថា ជនសង្ស័យ ១០នាក់ ដែលសមត្ថកិច្ចយើងឃាត់ខ្លួនបាននោះ៖ ទី១/ឈ្មោះ ស៊ាត ស្រួច ភេទប្រុសអាយុ២២ឆ្នាំមុខរបរជាងកាត់កញ្ចក់ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្ត សៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។ទី០២/ឈ្មោះ ហុង សុវណ្ណា ហៅ សល់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងកាត់កញ្ចក់ មានទីលំនៅភូមិពង្រ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។ទី០៣/ឈ្មោះ អ៊ុក ភក្តី ភេទប្រុសអាយុ៣០ឆ្នាំមុខរបរ ជាងកាត់កញ្ចក់ ទីលំនៅភូមិចំបក់ប្រាំង ឃុំពាមរ ស្រុកពាមរ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។ ទី០៤/ឈ្មោះ ពេជ្រ រាជ ភេទប្រុសអាយុ២១ឆ្នាំមុខរបរ ជាងកាត់កញ្ចក់ ទីលំនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។ ទី០៥/ឈ្មោះ ស្លាត ធីនី ហៅ លិ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ទីលំនៅភូមិពង្រ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)។ ទី០៦/ឈ្មោះ មាន សាមុត ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ទីលំនៅភូមិស្រិត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។ ទី០៧/ឈ្មោះ ល លិត ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិពង្រ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។ទី០៨ /ឈ្មោះ ញិល ឆាន់ណា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ ជាងកាត់កញ្ចក់ ទីលំនៅភូមិពង្រ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។ ទី០៩/ឈ្មោះ ទេព សិលា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប(ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) និង ទី១០/ឈ្មោះ ប៉ូ វីរៈពង្ស ហៅ លាភ ភេទប្រុសអាយុ២០ឆ្នាំមុខរបរជាងឈើ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។
បន្ទាប់ពីសមត្ថកិច្ចជំនាញឃាត់ខ្លួនបានដកហូតបានវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ ក្នុងនោះបញ្ចូនទៅសាលាដំបូងខេត្តចំនួន៩នាក់ និងបញ្ជូនទៅមណ្ឌលកែប្រែចំនួន១នាក់ នៅថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់៕ ប៊ុនរិទ្ធី