ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់បែកថ្នាំយកកំបិតខ្វែងដេញកាប់ប្រជាពលរដ្នបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីប្រើអំពើហិង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យម្នាក់ បែកថ្នាំ បានប្រើប្រាសកំបិតខ្វែងដេញកាប់ជនរងគ្រោះនាក់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង០៥និង៥៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិ ត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបែកថ្នាំម្នាក់ ឈ្មោះ តាប់ សុគន្ធា ហៅកុក ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក បានប្រើប្រាស់កំបិតខ្វែង កាប់ទៅលើជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ទី១,ឈ្មោះ អឿ សុគឿន ភេទស្រី អាយុ៥៦ឆ្នាំនៅភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ជាប្រធានមណ្ឌលសុខភាព ឃុំប្រាសាទ ហើយសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពប្រាសាទ ទី២,ឈ្មោះ ថោង កេន ភេទស្រី អាយុ ៦៥ឆ្នាំនៅភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ជាប្រជាពលរដ្ឋបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យត្រពាំងស្វាយ ។

លោក វរសេនីយ៍ត្រី ស្រីសំណាង មេបញ្ចាការកងរាជអាវុធហត្ថស្រុកសន្ទុក បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនមកស្នងការខេត្តកំពង់ធំនៅព្រឹកថ្ងៃទី០១ កញ្ញា ឆ្នាំ២០១៧ហើយ៕ ប៊ុន រិទ្ធី


ចែករំលែក៖