ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកស្រាបៀរបុកម៉ូតូក្រឡាប់ផ្ងារកង់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ឡានកូរ៉េដឹកស្រាប្រៀរ១គ្រឿង​បុកម៉ូតូបណ្ដាលឲ្យក្រឡាប់ផ្ងារកង់កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវកែងស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដោយអ្នកជិះម៉ូតូលោតចេញទាន់ រួចផុតពីគ្រោះថ្នាក់។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកបើកបរម៉ូតូមានឈ្នោះ សៀក សាវឿន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ដោយជិះម៉ូតូម៉ាក C ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ស្លាកលេខភ្នំពេញ ១CU ៣៦៦៨ ខូចខាតផ្នែកតួខាងមុខយ់ាងដំណំ ។

ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះគង់ ស៊ីថា ភេទប្រុស អាយុ២៧ឆ្នាំ អ្នករួមដំណើរឈ្មោះ ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ និង២ ឈ្មោះ ថង ដារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ដោយអ្នកទាំងនេះមានទៅលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

រីឯរថយន្ដម៉ាកកូរ៉េ ២.៥តោនដឹកស្រាបៀរពណ៌ស គ្មានស្លាកលេខខូចខាតយ៉ាងដំណំ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្ដម៉ាកកូរ៉េមួយគ្រឿងដឹកស្រាបៀរជិះគ្នា៣នាក់ ខណៈនោះមិនដឹងយ៉ាងម៉េច ស្រាប់តែទៅបុកម៉ូតូមួយគ្រឿងដែលជិះពីមុខស្របទិសគ្នាបណ្ដាលឲ្យចាប់ហ្វ្រាំងក្រឡាប់ផ្ងារជើងតែម្ដង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍វាស់វែងព្រមទាំងអូសវត្ថុតាងទាំង២គ្រឿងមកកាន់អធិការនគរបាលស្រុកដើម្បីដោះស្រាយពេលក្រោយ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុអ្នកបើករថយន្ដបើកបរខ្វះការប្រុងប្រយត្ន័ ទើបបង្កឲ្យមានករណិនេះកើតឡើង៕ យឹម សុថាន


ចែករំលែក៖