ព័ត៌មានទាន់ហេតុការណ៍៖

​រយៈពេល​៩​ខែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅខេត្តស្វាយរៀងមានការ​ថយចុះ​៣ភាគរយ​បើ​ប្រៀបធៀប​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៦​

ចែករំលែក៖

ខេត្តស្វាយរៀងៈ យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បានឲ្យដឹងថា គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៦​ ដល់​ខែសីហា ឆ្នាំ​២០១៧​ ​មាន​រយៈពេល​៩​ខែ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​៣ភាគរយ ​បើ​ប្រៀបធៀប​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ ​។

របាយការណ៏បញ្ជាក់ទៀតថា ​គ្រោះថ្នាក់​ចរាចរណ៍​លើ​យានយន្ត​គ្រប់​ប្រភេទ​គឺមាន​១១៧​លើក ​លើ​១២០​ និង​មាន​អ្នករងគ្រោះ​សរុប​២៨៨​នាក់​ ស្រី​៩៩​នាក់​លើ​៤៤៣​នាក់​ មានការ​ថយចុះ​ចំនួន​មនុស្ស​១៥៥​នាក់ ​ស្មើ​៣៥ភាគរយ ​ក្នុងនោះ​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ចំនួន​១២៨​នាក់​ ស្រី​៤២​នាក់​ លើ​១៦១​នាក់ ​មានការ​ថយចុះ​២០ភាគរយ​រង​បួស​ស្រាល​មាន​ចំនួន​១១១​នាក់ ​ស្រី​៥១​នាក់ លើ​២៤១​នាក់ មានការ​ថយចុះ​៥៤ភាគរយ​ ចំណែក​អ្នក​ទាំងអស់​មាន​ចំនួន​៤៩​នាក់​ស្រី​៦​នាក់​ លើ​៤១​នាក់ មានការ​កើនឡើង​ជាង​ក្នុង​ឆ្នាំ​២០១៦​ចំនួន​៨​នាក់ ​ស្មើ​១៦ភាគរយ​។​

ចំណែក​ក្រុង​ ស្រុក​ដែលមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ក្រុង​ស្វាយរៀង​ចំនួន​៣៧​លើក​,​ក្រុង​បាវិត​ចំនួន​៣២​លើក​,​ស្រុក​ស្វាយទាប​ចំនួន​១៦​លើក​, ស្រុក​ស្វាយជ្រំ​ចំនួន​១៣​លើក​,​ ស្រុក​ចន្ទ្រា​ចំនួន​៣​លើក​, ​ស្រុក​រមាល​ហែក​ចំនួន​១០​លើក​,​ស្រុក​កំពង់រោទិ៍​ចំនួន​៦​លើក​។ ចំណែក​មធ្យោបាយ​ខូចខាត​សរុប​ចំនួន​២០២​គ្រឿង​ ក្នុងនោះ​រថយន្ត​ធំ​ខូចខាត​១២​គ្រឿង ​រថយន្ត​តូច​ខូចខាត​ចំនួន​៣២​គ្រឿង​ ម៉ូតូ​ខូចខាត​១៤៩​គ្រឿង​គោយន្ត​ខូចខាត​ចំនួន​៣​គ្រឿង​កង់​ខូចខាត​ចំនួន​៦​គ្រឿង​៕ យឹម សុថាន


ចែករំលែក៖