ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៥និង៤៥នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង៩នាក់ រថយន្ដមួយគ្រឿងម៉ូតូ២ គ្រឿងដឹកនាំដោយលោក អនុសេនីយ៍ឯក ថាន់ ប៊ុនថេង មេបញ្ជាការរងស្ដីទីកងរាជអាវុធហត្ថស្រុកស្ទោង បានចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាស់សារធាតុញៀននៅចំណុចភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថាជាលទ្ធផលបង្រ្គាបចាប់បានជនសង្ស័យ១នាក់ ឈ្មោះ សូល សល់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយនឹងវត្ថុតាងរួមមានៈ សារធាតុញៀនក្រាម ពណ៌ស៦កញ្ចប់តូច, កូនថង់ច្រកថ្នាំញៀន១៦ថង់ , ស្លាបព្រាដួសរំលេខថ្នាំញៀន (១), ក្រដាសអាលុយមីញូមសំរាប់ជក់ថ្នាំ(០៩) សន្លឹក , ប្រអប់ទុកថ្នាំញៀនពណ៍បៃតង (១) , ដែកកេះ (៦) , ថ្មទូរស័ព្ទ (៧) ទូរស័ព្ទដៃម៉ាក់ណូគារ (០១) ទុយយោពណ៍ក្រហម០១ដុំ,ប្រាក់ខ្មែរ១0ម៉ឺនរៀល និងកាបូយលុយ (១)។
ក្រោយពីឃាត់ខ្លួនជនសង្ស័យហើយ សមត្ថកិច្ចបានយកទូរស័ព្ទជនសង្ស័យ មកអង្គភាពហើយបើកទូរស័ព្ទឲ្យអ្នកប្រើប្រាស់ខលចូលសុំទិញគ្រឿងញៀន ពេលនោះកម្លាំងឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបាន២ នាក់ និងម៉ូតូ២ ទី១ ឈ្មោះ វី និច ភេទប្រុស អាយុ ១៩ឆ្នាំ ទី២ ឈ្មោះ យឿន យេង ភេទប្រុស អាយុ ១៩ ឆ្នាំ ទាំង២នាក់រស់នៅ រស់នៅភូមិ សណ្ដាន់ ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្ដកំពង់ធំ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់កំពុងសួរនាំ និងកសាង សំណុំរឿងចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី