ខេត្តព្រៃវែង៖ យុវជន២នាក់បានធ្វើ សកម្មភាពចាប់រំលោភនារីម្នាក់រហូតបានសម្រេច ប៉ុន្តែសមត្ថកិច្ចចាប់ជនសង្ស័យ បានតែម្នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួន។
ករណីរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅខាងកើត ព្រំប្រទល់ឃុំជាងដែក និងពាមមន្ទារចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិបឹងក្រទឹប ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យ ដឹងថា ករណីរំលោភសេពសន្ថវៈនេះបង្កឡើងដោយឈ្មោះ ឌែង អាយុ២៨ឆ្នាំ និង ឈ្មោះ ខេន សុគុម អាយុ២១ឆ្នាំ (ចាប់ខ្លួន បាន) រស់នៅភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយពួកគេបានចាប់រំលោភនារីម្នាក់មានអាយុ២១ឆ្នាំ រស់នៅក្នុងឃុំពាមមន្ទារ ស្រុកកំពង់ ត្របែក ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានស្ទាក់ឃាត់ខ្លួនបានឈ្មោះ ខេន សុគុម រីឯម្នាក់ទៀតកំពុងរត់គេចខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចបន្តស្រាវជ្រាវរកជន សង្ស័យដែលរត់គេចខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវីធី ៕ សហការី