ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នានៅចាក់អង្រែលើស្លាប់ម្នាក់ របួសស្រាលម្នាក់និងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និងម្នាក់រងរបួសស្រាល ហើយ២នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនៅក្នុងហេតុការណ៍ជិះម៉ូតូលឿនដូចហោះបញ្ច្រាស់ទិសគ្នាដោយមិនប្រុងប្រយ័ត្ន ក៏បុកគ្នាពេញទំហឹងតែម្តងបណ្តាលឲ្យរបួសនិងស្លាប់បង្កការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍។ នេះក៏ដោយសារតែមូលហេតុផ្លូវជាតិលេខ២ ម្ខាងស្ថិតក្រោមការជុសជុលអ៊ុតចាក់កៅស៊ូជាថ្មី ហើយត្រូវបានបិទមិនអនុញ្ញាតឲ្យអ្នកធ្វើដំណើរឆ្លងកាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទិ៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅមុខរោងចក្រកាត់ដេរយីហោ តាក់ហ្វាត ផ្លូវជាតិលេខ២ ភូមិព្រែកតានូទី៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺផ្លូវជាតិលេខនេះម្ខាងត្រូវបានបិទមិនអនុញ្ញាតឲ្យឆ្លងកាត់ទេ ហើយម៉ូតូនិងឡានក៏ជិះទៅម្ខាងផ្លូវខាងកើត។ ស្រាប់តែពេលនោះគេឃើញម៉ូតូ១គ្រឿងជិះតែម្នាក់ឯងមកពីជើងទៅត្បូង ហើយម៉ូតូម្ខាងទៀតឌុបគ្នា៣នាក់ជិះពីត្បូង។

ប្រភពដដែលបន្តថា ទំនងលឿនដូចគ្នាមិនប្រយ័ត្នក៏ជ្រុលបុកគ្នាពេញទំ ហឹង ហើយដួលម៉ូតូរៀងៗខ្លួន។ ពេលនោះបង្កការភ្ញាក់ផ្អើលមនុស្សចោមរោម មើល ហើយភ្លាមៗនោះឃើញរថយន្តសង្គ្រោះមកដឹកជនរងគ្រោះ២នោះទៅគ្លីនិកសង្គ្រោះហុងហាក់ និងម្នាក់ទៀតរបួសស្រាលទៅកាន់គ្លីនិករស្មីមានលាភ និងម្នាក់ទៀតស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ បានចុះកន្លែងកើតហេតុជួយសម្រួលចរាចរណ៍បញ្ចៀសការកកស្ទះ។

សមត្ថកិច្ចចរាចរណ៍បានប្រាប់ថា ផ្លូវជាតិលេខ២នេះត្រង់ចំណុចមុខរោងចក្រកាត់ដេរតាក់ហ្វាត គេកំពុងជុសជុលចាក់អ៊ុតកៅស៊ូជាថ្មី ហើយគេបើកឲ្យធ្វើចរាចរណ៍តែម្ខាងទេ។ ហេតុដូច្នេះអ្នកជិះម៉ូតូទាំងនោះទំនងលឿនដូចគ្នាមិនប្រយ័ត្នក៏បណ្តាលឲ្យគ្រោះថ្នាក់បែបនេះ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះស្លាប់នោះនៅខេត្តកំពត។ គាត់បានធ្វើការ នៅភ្នំពេញ ហើយបានមកជួលបន្ទប់ស្នាក់នៅក្បែរកន្លែងកើតហេតុនេះ។

ជនរងគ្រោះ៣នាក់ផ្សេងទៀតមិនដឹងនៅទីណានោះទេ ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកទៅពេទ្យ។ ចំណែកសាកសពសមត្ថកិច្ចយើងបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកម៉ូតូទាំង២គ្រឿងនោះបានប្រ គល់ឲ្យទៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរក្សាទុក៕ តាឡឹម


ចែករំលែក៖