ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់ដេកស្លាប់ក្នុងភោជនីយដ្ឋាន និងសណ្ឋាគារយីហោ“Sangkum”

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជាជនបរទេសម្នាក់ មានវ័យជាង៦០ឆ្នាំ បានដេកស្លាប់នៅក្នុងភោជនីយដ្ឋាន និងសណ្ឋាគារយីហោ “Sangkum” បង្កឲ្យមានការភ្ញាក់ផ្អើលបុគ្គលិក និងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យសាកសព ទើបដឹងថា បណ្ដាលមកពីជំងឺគាំងបេះដូង ។

ករណីជនបរទេសដេកស្លាប់ខាងលើនេះ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ តាមផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនជាតិបារាំង អាយុជាង៦០ឆ្នាំ ជាគ្រូបង្រៀន ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យសង់ត្រាល់បានមកកន្លែងកើតហេតុ ដោយនិយាយថា មានជនបរទេសម្នាក់មានអាការៈមិនស្រួលខ្លួន បានទូរស័ព្ទហៅមកពិនិត្យមើលសុខភាពរបស់ជនរងគ្រោះ ប៉ុន្តែពេលមកដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏រថយន្តសាមុយត្រឡប់ទៅវិញ ក៏មានការភ្ញាក់ផ្អើលពេញភោជនីដ្ឋានខាងលើតែម្តង ។ មួយសន្ទុះក្រោយមក គេឃើញរថយន្តសាមុយរបស់នគរបាលរាជធានីភ្នំពេញផ្នែកចក្ខុកោសល្យវិច័្ឆយ ចុះមកទីតាំងខាងលើនេះ ដើម្បីត្រួតពិនិត្យលើសាកសពអស់រយះពេលជិត៣ម៉ោង ទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានពិនិត្យ និងធ្វើកោសល្យវិច្ឆ័យរួចវិចខ្ចប់សាកសពដឹកចេញយកទៅដំកល់នៅមន្ទីរពេទ្យរុស្ស៊ីដើម្បីទាក់ទងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា


ចែករំលែក៖