ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូឡាំពិក ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ ក្រុម៣ ភូមិ១ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យ មានឈ្មោះ ក្រុង ឌឿន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់់នៅផ្ទះលេខ៤៩ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរកម្មករ។
ចំណែកនារីរងគ្រោះបានស្គាល់អត្តសញានោះទេ ព្រោះដោយសារតែភ័យពេក បានជាមិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីឡែត ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R-1990 តែម្នាក់ឯង តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ដែលកំពុងធ្វើដំណើរតាមដងផ្លូវតែឆក់មិនសម្រេចត្រូវជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ក៏បាននាំគ្នាដេញតាមចាប់ខ្លួនបានភ្លាមៗរួចក៏នាំគ្នា វាយម្នាក់មួយដៃ មួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូឡាំពិក សាកសួរបន្ត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងម៉ូតូខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍អូឡាំពិក ដើម្បីសាកសួរ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ ស រស្មី