ខេត្តសៀមរាប៖ មន្រ្ដីជាន់ខ្ពស់ម្នាក់បានបង្ហើបប្រាប់ថា អធិការនគរបាល ចំនួន២រូប នៅខេត្តសៀមរាប នឹងមានការផ្លាស់ប្ដូរ តួនាទី នៅខាងមុខ បើមិនមានអ្វី ប្រែប្រួលនោះទេ។
ជាការពិតបើមិនមានអ្វី ប្រែប្រួលទេនោះនិងអាចមានការផ្លាស់ប្ដូរ តួនាទី អធិការ ចំនួន២រូប ប្រាកដមែន គឺប្ដូរលោកវរសេនីយ៍ទោ ណុប សារ៉ាក់ ពីអធិការស្រុកវ៉ារិន ទៅកាន់ជាអធិការស្រុកសូទ្រនិគម ចំណែកអធិការស្រុកសូទ្រនិគម លោកវរសេនីយ៍ទោ ទេព ចាន់ណា មកកាន់ជាអធិការក្រុង សៀមរាប ជំនួសកន្លែង លោកវរសេនីយ៍ឯកទិត្យ ណារ៉ុង អតីតអធិការ ក្រុងសៀមរាប ដែលបានទៅកាន់ ជាស្នងការ ខេត្តសៀមរាប កាលពីកន្លងទៅថ្មីៗនេះ។
ចំណែកអ្នកជំនួស តំណែងលោកវរសេនីយ៍ទោ ណុប សារ៉ាក់ គឺលោកវរសេនីយ៍ត្រី ញា ភី អធិការង ស្រុកវ៉ារិន ទទួលបន្ទុកផែនសណ្ដាប់ធ្នាប់និងចរាចរណ៍និងឡើងជាអធិការ ស្រុកវ៉ារិន ក្នុងករណីនេះ យើងបានធ្វើសំណើរស្នើទៅ ថ្នាក់លើរួចរាល់អស់ហើយ នៅចាំតែសេចក្ដី សម្រេចធ្លាក់មក តែប៉ុណ្ណោះ៕ ប៊ុនរិទ្ធី