ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ត្រូវចោរឆក់ខ្សែកមាសបានសម្រេចតែបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៤ទៅ៥នាក់ បានធ្វើសកម្មភាពឆក់ ខ្សែកមាសពីក្មេងប្រុសម្នាក់ បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែក៏បានដួលម៉ូតូភ្លាមៗនោះជនសង្ស័យទាំង២បានរត់ឡើងម៉ូតូគ្នាវាគេចខ្លួនបាត់អស់ ដោយបន្សល់ទុកម៉ូតូជនសង្ស័យមួយគ្រឿងនៅកន្លែងកើតហេតុផងដែរ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅខាងសាលាពេទ្យ​ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលត្រូវចោរឆក់ខ្សែកនោះ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ​ ពណ៌ខ្មៅលាយក្រហមជាមួយប្អូនប្រុសចេញពីសាលាតាមបណ្ដាយផ្លូវព្រះមុន្នីវង្សពីត្បូងទៅជើងលុះមកមុខសាលាពេទ្យស្រាប់តែមានជនសង្ស័យពីរជិះម៉ូតូម៉ាកSuzuki Let ស៊េរី016​ ឆក់ខ្សែកមាសបានសម្រេចហើយពួកវាបើករត់គេចខ្លួន។​ ពេលនោះជនរងគ្រោះឈប់ម៉ូតូដោយឃើញជនសង្ស័យភ័យក៏ដួលម៉ូតូតែម្តង ។ បន្ទាប់ពីដួលម៉ូតូហើយភ្លាមនោះមានគ្នាវាប្រហែល៣ម៉ូតូមកពីក្រោយដឹកគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូដែលធ្វើសកម្មឆក់នៅកន្លែងហេតុតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុសម្ថតកិច្ចនាំគ្នាចុះមកដល់កន្លែងកើតបានត្រឹមតែនាំជនរងគ្រោះនិងម៉ូតូរបស់ចោរឆក់យកទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹងតាមរកចាប់ខ្លួនពួកវា។ចំណែកមាសរបស់ក្មេងប្រុសគឺត្រូវចោរឆក់យកទៅបាត់ហើយ៕ស តារា


ចែករំលែក៖