ខេត្តតាកែវ៖ ឃ្លាំងស្តុកឈើប្រណីត ខុសច្បាប់មួយកន្លែងត្រូវបានក្រុមឈ្មួញលួចលាក់ស្តុកទុកដើម្បីនាំយកទៅលក់នៅ ប្រទេសវៀតណាមដោយសារមានអ្នកមានអំណាចកាងហើយសមត្ថកិច្ចខណ្ឌរដ្ឋបាល ព្រៃឈើតាកែវ និងមន្ត្រីជំនាញពាក់ព័ន្ធ ដទៃទៀតមិនហ៊ានបង្ក្រាបឡើយ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងស្តុកឈើប្រណីតខុសច្បាប់មានមន្ត្រីមានអំណាចក្នុងខេត្តតាកែវកាងនោះស្ថិតក្នុង ភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ ឲ្យដឹងថា ឈើប្រណីតគ្រប់ប្រភេទដែល ក្រុមឈ្មួញដឹកពីខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍ សាត់យកមកស្តុកក្នុងឃ្លាំងខាងលើរួចដឹកជញ្ជូនបន្តយកទៅលក់នៅប្រទេសវៀត ណាម ប៉ុន្តែមន្ត្រីជំនាញរដ្ឋបាលព្រៃដូចជា សង្កាត់ផ្នែក និងខណ្ឌមិនបង្ក្រាបឡើយ ព្រោះមេឈ្មួញបានបង់លុយឱ្យគ្រប់គ្នា។ ឈើប្រណីតទាំងនោះភាគច្រើនក្រុមឈ្មួញដឹកជញ្ជូនទៅលក់ឱ្យឈ្មួញវៀតណាម តាមទូកឆ្លងកាត់ច្រកថ្មបីដុំនិងបាតដៃព្រោះជារដូវទឹកឡើងវាងាយស្រួលឆ្លងកាត់ ។
ប្រភពព័ត៌មានពីមន្ត្រីតូចតាចខេត្ត តាកែវបានឱ្យដឹងថា ចំពោះអ្នកកាងរថយន្តដឹកឈើទៅប្រទេសវៀតណាមបានយ៉ាង រលួនដោយសារមានលោកស្នងការរងនគរបាលដ៏មានឥទ្ធិពលម្នាក់ និងជាអ្នកគ្រប់ គ្រងសេដ្ឋកិច្ចឱ្យលោកអភិបាលខេត្តផងដែរ។ ប្រភបានបន្តថា លោកស្នងការរងរូប នេះគ្រប់គ្រងកញ្ចប់លុយពីថៅឈើរួច លោកបែងចែកទៅស្ថាប័នពាក់គ្រប់ជំនាញ(អ្នកបោះមេ) ហើយសមត្ថកិច្ចក្នុងខេត្ត តាកែវគ្រាន់គ្រាន់តែឮឈ្មោះមិនហានប៉ះទេ ព្រោះខ្លាចឥទ្ធិពលរបស់គាត់ខ្លាំងណាស់។
លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបាន ឲ្យដឹងថា លោកមិនបានដឹងថាមានឃ្លាំងស្តុកឈើនៅក្នុងភូមិប្រហូត សង្កាត់សាលា ក្រៅ ក្រុងដូនកែវនោះទេ។ ចំណែកតាម ដេប៉ូលក់ឈើនានាកម្លាំងរដ្ឋបាលព្រៃឈើចុះត្រួតពិនិត្យជាប្រចាំដែរ ។
លោកបានបន្តថា រឿងឈើស្តុកក្នុង ឃ្លាំងហើយនាំចេញលក់នៅប្រទេសវៀតណាមគ្មានទេអ្នកនិយាយចេះតែថាប៉ុណ្ណោះ តាមការណ៍ពិតគ្មាន។ ចំណែករឿងមានលោកស្នងការរងម្នាក់ជាអ្នករត់ការឈើ ទាំងនោះ លោកមិនហាននិយាយទេបើចង់ ច្បាស់ទាល់តែទៅសួរលោកស្នងការរង ផ្ទាល់ ។
សូមបញ្ជាក់ថា ឈើប្រណីតគ្រប់ប្រភេទត្រូវបានក្រុមឈ្មួញដឹកជញ្ជូនពីខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ចូលខេត្តតាកែវរួចបន្តនាំចេញទៅកាន់ប្រទេសវៀតតាមផ្លូវទឹក ដឹកតាមទូកវៀតណាមធំៗតាមស្រុកបុរី ជលសា និងអង្គរបុរីតាមច្រកថ្មបីដុំ និង ច្រកបាតដៃដោយមានការឃុបឃិតបើកភ្លើងខៀវពីមន្ត្រីពាក់ព័ន្ធចាប់ពីលើគោក រហូតក្នុងទឹកមិនរំលងឡើយ ៕ ហេង សូរិយា