ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានតាមដានឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀនជាង៧គីឡូក្រាម និងឃាត់ខ្លួនជនជាតិឡាវម្នាក់ និងខ្មែរ៣នាក់ ជាបន្តបន្ទាប់តាំងពីខណ្ឌសែនសុខ មកដល់ខណ្ឌមានជ័យ រហូតបន្តមកដល់ក្នុងបូរីសំបូរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ពៅ សំអេង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងមានការសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានទាំង៣ខណ្ឌ គឺខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ រហូតឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ដែលជាជនជាតិឡាវ និងខ្មែរ រួមទាំងដកហូតថ្នាំញៀនក្រាមពណ៌ស ជិត៨គីឡូក្រាម ។
ក្រោយពីបញ្ចប់កិច្ចប្រតិបត្តិការរួច កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង យកទៅកាន់ការិយាល័យមន្ទីប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ