ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់២នាក់ជិះម៉ូតូបុកគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៧ នៅលើផ្លូវជាតិលេខ០៦ត្រង់ ចំណុចភូមិបន្ទាយយោមរាជ ឃុំ ប្រាសាទ ស្រុកសន្ទុក ​ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុក និងម៉ូតូ ម៉ូតូ បណ្ដាលឲ្យបុរស២នាក់ រងរបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះ លាស់ ពៅ ភេទប្រុស អាយុ ៥០ឆ្នាំរស់នៅ ភូមិអូរដា ស្រុកចំការលើ ខេត្កំពង់ចាម (របួសធ្ងន់)បានបើកបរម៉ូតូម៉ាក វេវអាល់ហ្វា ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរពីជើងទៅត្បូងក្នុងទិសដៅស្របគ្នា ស្រាប់តែបើកទៅបុក ម៉ូតូ ម៉ាកវេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរ ដោយឈ្មោះ ហ៊ូលឡូត ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិព្នៅ,ព្នៅ ស្រុកសន្ទុក(របួសធ្ងន់) ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ និងបញ្ជូនជនរងគ្រោះទាំង២នាក់ទៅមន្ទីរពេទ្យ និងបានប្រមូលយកវត្ថុតាង អ្នកទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំភាគីទាំង២ ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន រិទ្ធី​


ចែករំលែក៖