ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ត្ធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ជួល ដោយមិនដឹងពីមូលហេតុ។
ហេតុការណ៍បហរទះឃើញបុរសម្នាក់ចង ក សម្លាប់ខ្លួននេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩និង១០នាទី នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងបន្ទាប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឧត្តម អុល ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិតាតៃ ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា ជនរងគ្រោះទើបនឹងមកពីស្រុកកំណើតបន្ទាប់ពីចប់បុណ្យភ្ជុំបិណ្ឌដោយស្នាក់នៅក្នុងបន្ទប់ជួលម្នាក់ឯង ខណៈមកដល់វេលាកើតហេតុ អ្នកនៅបន្ទប់ក្បែរក៏ហៅតែមិនឮឆ្លើយ ទើបអើតមើលស្រាប់តែឃើញចង ក នឹងធ្នឹមបន្ទប់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗ។
ក្រោយមកនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ ពិនិត្យកោសល្យវិច័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ទើបប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ