ខេត្តកំពង់ចាម៖ សមត្ថកិច្ចចំរុះបញ្ជារឯកភាពស្រុកកោះសូទិន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចអតីត:ឡូត៌លេខ៨ ភូមិល្វេ ឃុំល្វេ ស្រុគោះសូទិន ខេត្តកំពង់ចាម។
ប្រតិបត្តិការនេះ លោកឩត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងបញ្ជាលោកវរសេនីយ៍ទោ ស្រេង ធារី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម, កំលាំងនគរបាលអធិការដ្ឋានស្រុកកោះសូទិន, អាវុធហត្ថស្រុកកោះសូទិន , សឹករងស្រុកកោះសូទិន ដឹកនាំដោយលោក ផេង សុផល អភិបាល នៃគណ:អភិបាលស្រុកកោះសូទិន។
ចំពោះវត្ថុតាងដកហូតបានរួមមាន លូស្បៃមុងចំនួន១២៥មាត់, របាំងស្បៃមុង ប្រវែង៥៦២៥ម៉ែត្រ, បង្គោលចម្រឹងឬស្សី ចំនួន២១២៥ដើម, ចាក់លែងកូនត្រីចំរុះ ចំនួន៥៧៥គីឡូក្រាម, ឩបករណ៍រ៉ាវ ចំនួន០៨មាត់, របាំងប្រវែង ៣៥០ម៉ែត្រ, បង្គោលឬស្សី ចំនួន១២០ដើម, ចាក់លែងកូនត្រីចំរុះ ចំនួន២៤គីឡូក្រាម, របាំងបិទផ្ចិតព្រែក ចំនួន០៥កន្លែង, បង្គោល ចំនួន១២០ដើម, របាំងព្រួលប្រវែង៩០ម៉ែត្រ,លបទ្រូ ចំនួន២០, ចាក់លែងកូនត្រីចំរុះចំនួន៣០គីឡូក្រាម់។
ឩបករណ៍ និងវត្ថុតាងមួយចំនួន បានកាប់បំផ្លាញចោលនៅនឹងកន្លែង និងមួយចំនួនទៀត យកមករក្សាទុកនៅសាលាស្រុកកោះសូទិន៕ ហេង សូរិយា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច