ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងបាត់ដំបងមិនខ្វល់ចំពោះការសង់អាហារដ្ឋានរំលោភលើចំណីស្ទឹងសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបាននាំ គ្នារិះគន់ខ្លាំងៗថា ការសាងសង់អាហារ ដ្ឋានអនាធិបតេយ្យរំលោភលើដីចំណី ស្ទឹងសង្កែ នៅតែបន្តកើតមានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងបង្កឲ្យមាន ការបាក់ច្រាំងស្ទឹង ខណៈដែលអាជ្ញាធរមូលដ្ឋានមិនអើពើអំពីបញ្ហានេះឡើយ។

យោងតាមប្រជាពលរដ្ឋរស់នៅក្បែរ នោះ បានឲ្យដឹងថា ទីតាំងដែលកំពុងសាងសង់ជាអាហារដ្ឋានរំលោភលើដីចំណីស្ទឹងសង្កែនោះ គឺស្ថិតនៅចំណុចក្បែរស្ពានដែកផ្លូវរថភ្លើងត្រើយខាងលិច ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយ កំពុងតែបុកសសរគ្រឹះសាងសង់ជាអាហារ ដ្ឋានរំលោភលើដីចំណីស្ទឹងសង្កែ ដែល អាចនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ បរិស្ថាន និងបាក់ច្រាំងស្ទឹងផងដែរ ។

ប្រជាពលរដ្ឋ ក៏បានលើកឡើងទៀតថា រយៈពេលកន្លងមកការសាងសង់អាហារ ដ្ឋានរំលោភលើចំណីស្ទឹងសង្កែនេះ តែងតែកើតមានជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ហើយមិនត្រឹមតែប៉ុណ្ណោះទីតាំងទាំងនោះបាន ដាក់លូធ្វើបង្គន់អនាម័យបង្ហូរទៅក្នុងស្ទឹង និងបានបង្ហូរទឹកកខ្វក់បោះចោលសំរាម ពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បរិស្ថាន និងបង្កឲ្យមានការបាក់ច្រាំងស្ទឹងជាច្រើនកន្លែងផងដែរ ។ ចំណែក អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធហាក់មិនដែលឃើញមានការចុះណែនាំនិងទប់ស្កាត់ជាមុនឡើយ។

លោក អ៊ុក គីម ចៅសង្កាត់ស្វាយប៉ោ បានប្រាប់អ្នកយកព័ត៌មានយើងកាលពី រសៀល ថ្ងៃទី២៤ កញ្ញាកន្លងទៅថា រឿងសាងសង់អាហារដ្ឋានរំលោភលើដីចំណី ស្ទឹងសង្កែនេះ លោកបានចុះទៅឲ្យម្ចាស់ ធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់បន្តទៀត ហើយ ។

ចំណែកលោក ឌី ពៅ អភិបាលរងក្រុងបាត់ដំបងទទួលបន្ទុកផ្នែកផលប៉ះពាល់ និងដោះស្រាយទំនាស់ដីធ្លីបានប្រាប់ ក្រោយ ពីលោកទទួលបានសេចក្ដីរាយ ការណ៍ពីអ្នកសាព័ត៌មានភ្លាមលោកបានចាត់ឲ្យមន្ត្រី ជំនាញក្រោមឱវាទចុះទៅពិនិត្យ និង បញ្ឈប់ហើយ។ តែបើសិនជាថ្ងៃស្អែកនៅតែមានការសាងសង់បន្តទៀត លោកនឹង មានវិធានការបន្តតាមផ្លូវច្បាប់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖