ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអូស្រ្តាលីម្នាក់ដេកស្លាប់​ ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញបានចុះទៅត្រួតពិនិត្យមើល ទីតាំងសណ្ឋាគារកាំបូឌីយ៉ាណា ក្រោយទទួលបានព័ត៌មានថាមានករណីជនជាតិបរទេសដេកស្លាប់មិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផងដែរ ។

ករណីជនបរទេសម្នាក់ដេកស្លាប់​ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ ភូមិទី២ បន្ទប់លេខ៥០៣ ជាន់ទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះHeslop Anthont Pober ភេទប្រុស ជនជាតិអូស្រ្តាលី ​ ឆ្នាំកំណើត៥៨ កាន់លិខិតឆ្លងដែនលេខ PA៦៣៥០៣៩១ ស្នាក់នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

តបតាមកាបំភ្លឺរបស់ឈ្មោះ​ តាំង វ៉ាន់ថា ​ ភេទប្រុស​ អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ​ មុខរបរសន្តិសុខ បានប្រាប់សមត្ថកិច្ចថា មានករណីភ្ញៀវជនជាតិបរទេសដេកស្លាប់នៅក្នុងបន្ទប់លេខ៥០៣ នៃសណ្ឋាគារកាំបូឌីយ៉ាណា ។

ប្រភពដដែរ បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានមកជួលសណ្ឋាគារកាំបូឌីយ៉ាណាស្នាក់នៅរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងកើតហេតុមិនឃើញជនរងគ្រោះចុះមកខាងក្រោមដូចសព្វដង បុគ្គលិកសណ្ឋាគារ បាននាំគ្នាឡើងទៅបន្ទប់ជនរងគ្រោះឃើញជាប់គន្លឹះសោរទ្វារក៏បានចាក់សោរទ្វារចូលមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់​បាត់ទៅហើយ​ រួចក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មាការត្រួតពិនិត្យមើលសាកសព ដោយឆ្លងតាមការពិនិត្យនឹងធ្វើកោសលវិច្ច័យរបស់លោកគ្រូពេទ្យជំនាញ​ សាកសពស្លាប់ដោយសារ(គាំងបេះដូង)
បច្ចុប្បន្ន​ សពត្រូវបានយកទៅក្លាសេទុកនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ៕ស តារា


ចែករំលែក៖