ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋបានរាយការណ៍ថា ឡានយីឌុង ពណ៌ត្រេអ៊ីមួយគ្រឿងផ្ទុកទៅដោយឈើប្រណីតទម្ងន់យ៉ាងតិចពី២០ទៅ៣០តោន ធ្វើសកម្មភាពចរាចរណ៍ទាំងថ្ងៃនៅលើចំណុចផ្លូវជាតិលេខ៥៥ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ដោយគ្មានចំណាត់ការពីសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ។
គេរាយការណ៍ថា ក្នុងមួយសប្តាហ៍នេះ រថយន្តមួយនេះបានធ្វើសកម្មភាពដឹកឈើ៣ជើងមកហើយ ប៉ុន្តែមិនឃើញមានចំណាត់ការពីសមត្ថកិច្ចនោះទេ។
ទីតាំងឃ្លាំងស្តុកឈើដែលគេលើកដាក់រថយន្តនោះគឺស្ថិតនៅចំណុចអូរដីកា ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្ននេះ ឡានយីឌុបមួយគ្រឿងនេះកំពុងធ្វើចរាចរណ៍ឆ្ពោះមកកាន់ខេត្តពោធិ៍សត្វ តាមផ្លូវជាតិលេខ៥៥ ៕ ប៉ឹម ពិន