ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ស្នាក់នៅមិនស្របច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ក្រុមប្រតិបត្តិការចម្រុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន សហការជាមួយកម្លាំងស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងឆែកឆេរគោលដៅសិប្បកម្មឈើចំនួន២កន្លែង ស្ថិតនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខឃាត់ខ្លួនបានជនជាតិវៀតណាមចំនួន៨នាក់ដែលស្នាក់នៅមិនស្របច្បាប់។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡាបានមានប្រសាសន៍ឲ្យដឹងថា ប្រតិ បត្តិការនេះ ស្ថិតក្រោមការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយបានរកឃើញជនជាតិវៀតណាម ៨នាក់ក្នុងនោះមានស្ត្រីម្នាក់បានលួចស្នាក់នៅចំណុចខាងលើដោយខុសច្បាប់ គ្មាន លិខិតឆ្លងដែន គ្មានបណ្ណការងារ និងប្រើ ប្រាស់ឯកសារមិនត្រឹមត្រូវ ។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង៨នាក់នេះពួកគេត្រូវបានបញ្ជូនទៅអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី ហើយបើពិនិត្យឃើញ ថាមិនស្របច្បាប់នឹងចាត់បញ្ជូនទៅស្រុក កំណើតវិញ ៕ ប្រាថ្នា


ចែករំលែក៖