ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលក្រុងសួងដឹកនាំបង្រ្កាបជនសង្ស័យម្នាក់ជាប់ពាក់ពន្ធ័នឹងបទល្មើសជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ; ឈរលើស្មារតី គោរពបទបញ្ជារ និងអនុសាន៍ណែនាំឲ្យយកចិត្តទុកដាក់អនុវត្តន៍ បង្រ្កាបរាល់បទល្មើសដូចភ្លៀងរលឹមនៅតាមមូលដ្ឋាន របស់លោកឧត្តមសេនីយន៍ស្នងការ បែន រត្ន័ នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នេះ កំលាំងជំនាញប្រឆាំងគ្រឿងញៀននៃ អធិការនគរបាលក្រុងសួង ដឹកនាំដោយលោក វរសេនីយ៍ ឈន សុធន អធិការនគរបាលក្រុងសួង បានចុះកិច្ចប្រតិបត្តិការ បង្ក្រាបករណី រក្សាទុកនិងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច ភូមិ ស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុច ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកអធិការ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សៀវ ចាន់រីណែត ហៅដុំ ភេទប្រុស អាយុ ១៨ឆ្នាំ នៅ ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកបន្តថា ករណីនេះយើង ដកហូតថ្នាំញៀនចំនួន ០៣ កញ្ចប់ ( ០១កញ្ចប់ធំ ; ០១កញ្ចប់កណ្តាល និង ០១កញ្ចប់តូច ) ជិញ្ជីញសំរាប់ ថ្លឹងថ្នាំញៀន ចំនួន ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញក្រុងសួង រៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ វណ្ណៈ


ចែករំលែក៖