ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ខ្សែភ្លើងបុរសអ្នកដើរចាប់កូនកង្កែបម្នាក់បណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានឆក់ខ្សែរភ្លើងដែលគេ ត ឆក់កណ្តុរការពារស្រូវ ស្លាប់ភ្លាមៗ ខណៈពេលកំពុងដើររកចាប់កូនកង្កែប ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២១៖៤០នាទី នៅចំណុចស្រែស្ថិតក្នុងភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ ចេវ ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកម្ចាស់ស្រែដែលបានរាយខ្សែភ្លើងដើម្បីឆក់កណ្តុរការពារស្រូវមានឈ្មោះ ឡុង ពេជ្រ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព ឃើញថាសាកសពពិតជាស្លាប់ដោយសារឆក់ខ្សែរភ្លើងប្រាកដមែន។

បច្ចុប្បន្ន សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម្ចាស់ស្រែដែលតខ្សែរភ្លើងសម្រាប់ឆក់កណ្តុរ ដែលបណ្តាលឲ្យជនរងគ្រោះឆក់ស្លាប់បានរត់គេចខ្លួនបាត់ ៕ ភ្នំដា


ចែករំលែក៖