ភ្នំពេញៈ ជនសង្ស័យ ៤នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ ធ្វើកាឃាត់ ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ កាលពីវេលាម៉ោង ០៦និង៤៥នាទី ថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៧ នៅក្បែរបង វិទ្យាល័យបាក់ទូក ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបញ្ជូនជនសង្ស័យទាំង ៣នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់។
ជនសង្ស័យទី១ មានឈ្មោះ សន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរប កម្មករសំណង ស្នាក់នៅអគារF ចាស់ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង ខណ្ឌ៧មករា។
ជនសង្ស័យទី២ មានឈ្មោះ ម៉ៅ ភារិត ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅនិងមុខរបរមិនពិតប្រាកដ។
ជនសង្ស័យទី៣ មានឈ្មោះ ថា ស្រីម៉ៅ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ។
ជនសង្ស័យទី៤ មានឈ្មោះ ជួន សុជាតិ ភេទប្រុស អាយុ២៨ មុនរបរនិងស្នាកនៅមិនពិតប្រាកដ។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានចេញពីផ្ទះ ទៅកន្លែងប៉ះកង ដើម្បីរកចំណូលដើម្បីផ្គត់ផ្គងជីវភាពគ្រួសារ ខណៈមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានចត់ម៉ូតូ ជាប់របងវិទ្យាល័យបាក់ទូក ភ្លាមនោះជនរងគ្រោះបានរៀបចំឥវ៉ានប៉ះកង ខណះនោះជនសង្ស័យក៏បាន លួចម៉ូតូបានសម្រេច ហើយក៏យកម៉ូតូទៅផ្ញើនៅ កន្លែងផ្ញើមួយកន្លែងដែលមានយីហោ ធារា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៤ កែងនិង ផ្លូវលេខ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ហើយ ជនរងគ្រោះបានឃើញម៉ូតូរបស់ខ្លួននៅកន្លែងផ្ញើ ជនរងគ្រោះក៏បានឃ្លាំមើលជនសង្ស័យ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក៏លេចមុខជនសង្ស័យទាំង ៣នាក់ចូលទៅយកម៉ូតូពីកន្លែងផ្ញើ ទើបត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ ឃាត់ខ្លួនភ្លាមៗ និង ប្រគល់ជនសង្ស័យទាំង ៣នាក់មកកម្លាំងប៉ុស្តិ៍នគរបាលវាលវង់។
វត្ថុតាងដកហូតរួមមាន ម៉ូតូចំនួន ០២គ្រឿង មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FP-9255 និង មួយគ្រឿងទៀតម៉ាក ហុងដាឃ្លីក សេ១១០ ពណ៌ ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1BJ-1457។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាសាកសួរ និង កសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការ៕ ស រស្មី