ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបLAND CRUISER បើកគេចពីរថយន្តបើកបញ្ច្រាសទិស ទាញចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ច្រងាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តទំនើបម៉ាក LAND CRUISER បានគេចពីរថយន្តមួយគ្រឿងដែលបើកបញ្ច្រាសផ្លូវ ក៏គេចជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវនៅគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យក្រឡាប់ផ្អើងជើងយ៉ាងច្រងាង សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយមានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកពីមកស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅបញ្ច្រាសផ្លូវ ខណៈពេលនោះស្រាប់តែមានរថយន្តបង្កម៉ាកLAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-4981 ដែលបើកបរដោយបុរសម្នាក់ បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម រួចហើយក៏បានវ៉ាក់អើជាមួយរថយន្តដែលបើកបញ្ច្រាសផ្លូវ ទាញចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្អៀងជើងឡើងលើយ៉ាងច្រងាងតែម្ដង សំណាងដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាលើនេះ គឺមិនបានបង្កគ្រោះថ្នាក់ដ៏មនុស្សឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងទំនាក់ទំនងទៅជំនាញចរាចរណ៍ ឲ្យចុះមកស្ទួច យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖