ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្រុមញៀនល្បែងប្រុសស្រី៤នាក់នៅស្រុកបាធាយ កំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បន្ទាប់ពីទទួលបានបទបញ្ជាលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ លោក ឧត្តមសេនីយ៍ត្រី សោ​ សាវឿន មេបញ្ជា ការកងរាជអាវុធហត្ថខេត្ត បានបញ្ជាផ្ទាល់ទៅកម្លាំងកងរាជអាវុធ ហត្ថ​ស្រុកបាធាយ សហការជាមួយកម្លាំងមូលដ្ឋាន ចុះបង្ក្រាប ទីតាំងលេងល្បែងចាក់អាប៉ោងមួយកន្លែង នៅចំណុច ក្នុងភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន៤នាក់មាន ៖ ១-ឈ្មោះ ឡេង ម៉ាប់ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ខ្មែរ រស់ នៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ២-ឈ្មោះ ក្រូច អូន ភេទ ប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ភ្នំដឹល ឃុំ តាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៣-ឈ្មោះ ហួន ម៉ាប់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម និង៤-ឈ្មោះ ណាំ សំខាន់ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ដោយឡែកវត្ថុតាងដកហូតបានរួមមាន ៖ ម៉ូតូចំនួន១៣គ្រឿង ចានសម្រាប់បាញ់អាប៉ោងចំនួន២ មេអាប៉ោងចំនួន១ ប្រាក់រៀលចំនួន១លាន៨សែនរៀល ហាន់តោរចំនួន១សំរាប់។

បច្ចុប្បន្ន ជនសង្សយ័ទាំង៤នាក់ កំពុងត្រូវបានកសាងសំណុំ រឿងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖