ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​សាកសួរ​ជនសង្ស័យ​បី​នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​យុវជន​ម្នាក់​នៅ​កៀនស្វាយ​

ចែករំលែក៖

ខេត្តកណ្ដាល​៖ លោក​សំម​ ឫទ្ធី​វាសនា​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​តុលា​ នេះ​ កំពុង​សាកសួរ​​ជនសង្ស័យ​បី​នាក់​ក្នុង​ចំណោម​៦នាក់​ ពាក់ព័ន្ធ​ករណី​សម្លាប់​យុវជន​ម្នាក់​នៅ​ស្រុក​កៀនស្វាយ​ ។

ជនសង្ស័យ​ទាំង​បី​នាក់​ ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ នៅ​​ថ្ងៃទី​២១​ ខែ​តុលា​ និង​ ថ្ងៃ​ទី​២៣​ ខែ​តុលា​ បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម​មួយ​ កាលពី​ថ្ងៃទី​១៥​ ខែ​តុលា​ នៅ​ចំណុច​ភូមិ​ដូនស​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ។

មន្ត្រី​កងរាជអាវុធហត្ថខេត្តកណ្ដាល​ ថ្លែង​ថា​តាម​ការស្រាវជ្រាវ ក្រុម​ឃាតករ​ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ជនរងគ្រោះ​មាន​គ្នា​៦​នាក់ ក្នុងនោះ​ត្រូវ​ឃាត់ខ្លួន​បី​​នាក់ ទី​១​ ឈ្មោះ ពេញ ស៊ីណេង ហៅ ឡេង អាយ​១៨​ឆ្នាំ ទី​២​ ឈ្មោះ ហួ កុសល អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ​និង​ទី​៣​ ឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក អាយុ​២២​ឆ្នាំ ។

ចំណែក​ជនរងគ្រោះ​ឈ្មោះ រស្មី សា​ម៉ា​ឌី ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ។​ ករណី​នេះ​ កើត​ឡើង​ ដោយសារ​រឿង​ទំនាស់​៕ ចេស្តា


ចែករំលែក៖