ខេត្តព្រះសីហនុ៖ ជនជាតិចិនស្នាក់នៅចំនួន ៩នាក់ ស្រី ១នាក់ពាក់ព័ន្ធឆបោក និងលួចបើក លេងល្បែងសីុសងខុសច្បាប់តាមប្រព័ន្ធអិុនធើ ណែត (Online Gambling )ត្រូវបានឃាត់ខ្កួន។
យោងតាមប្រភពពីឯកឧត្តម នាយឧត្តមសេនីយ៍ ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង អយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីឆបោក និងលួចបើកលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអីុនធើណេត (Online Gambling) ក្នុងបុរីBS ស្ថិតក្នុងភូមិ៥ សង្កាត់4 ក្រុងព្រះសីហនុ ក្នុងនោះបានរកឃើញមាន ជនជាតិចិនស្នាក់នៅចំនួន ៩នាក់ ស្រី ១នាក់ ។
សមត្ថកិច្ចដកហូតវត្ថុតាងជាក់ស្តែងរួមមាន :កុំព្យូរទ័រ Laptop ចំនួន ៨គ្រឿង,កុំព្យូទ័រ Desktop ចំនួន ២គ្រឿង,ទូស័ព្ទដៃចំនួន ចំនួន ៩គ្រឿង,កាតធនាគារ ចំនួន ២៦សន្លឹក,អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ១០សន្លឹក, ម៉ាសីុនបាញ់លុយចំនួន ៧គ្រឿង, Flash ឯកសារចំនួន ១គ្រឿង និងលិខិតឆ្លងដែន ចំនួន ១០ក្បាល។
បច្ចុប្បន្នដោយមានការឯកភាពពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនហេង បានអនុ ញ្ញាតិឲ្យសមត្ថកិច្ចនាំខ្លួនជនជាតិចិនទាំងនោះ មកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរតាមនីតិវិធី ៕ ឆ្លាម សមុទ្រ